ជំពាក់បំណុលគេច្រើនពេក ស្ត្រីវ័យ៦០ឆ្នាំបែកគំនិតរត់ទៅកែសម្ផស្សឲ្យមើលទៅដូចក្មេង២០ឆ្នាំ ដើម្បីគេចពីម្ចាស់បំណុល
ចិន៖ ស្ត្រីវ័យ៦០ឆ្នាំម្នាក់បានសម្រេចចិត្តធ្វើការវះកាត់កែសម្ភស្សឲ្យមើលទៅដូចជាក្មេងអាយុ២០ឆ្នាំ អីចឹង ដើម្បីគេចខ្លួនពីម្ចាស់បំណុល ដែលកំពុងតាមទារប្រាក់គាត់ជំពាក់គេ។ រឿងរ៉ាវដ៏គួរឲ្យហួសចិត្តនេះបានកើតឡើងនៅក្នុងខេត្ត Wuhan ប្រទេសចិន។ ស្ត្រីខាងលើនេះមានឈ្មោះថា Choo និងជាម្ចាស់រោងចក្រផលិតសំលៀកបំពាក់ខា្នតមធ្យមមួយនៅក្នុងប្រទេសចិន។ មុនពេលកើតហេតុលោកស្រី Choo បានជំពាក់បំណុលក្រុមហ៊ុនជាច្រើន ដែលជាដៃគូររកស៊ីជាមួយគ្នាប្រមាណជា ៣០ លានយន់ (ជិត ៤,៤ លានដុល្លារ)។
ដោយមិនចង់សងប្រាក់គេ គាត់បានប្រើប្រាស់មធ្យោបាយកែសម្ផស្ស និងបានគេចខ្លួនទៅរស់នៅកន្លែងផ្សេងអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយគ្មានអ្នកណាម្នាក់ ឬអាជ្ញាធរណាម្នាក់អាចកំណត់អត្តសញ្ញាណរបស់គាត់បាននោះទេ។ យ៉ាងណាក្តី ខាងប៉ូលិសជំនាញនៅតែបន្តបើកការស៊ើបអង្កេតករណីនេះ រហូតរកឃើញការពិត និងអាចចាប់ខ្លួនគាត់ឲ្យទទួលទោសតាមច្បាប់។ តាមច្បាប់លោកស្ត្រី Choo ត្រូវជាប់ គុករយៈពេល ១៥ ខែ ពីបទគេចវេសមិនសងប្រាក់គេតាមការកំណត់ និងត្រូវសងប្រាក់គេឲ្យគ្រប់ចំនួនវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz