ភ្នាក់ងាររបស់ Thibaut Courtois ចង់ឲ Chelsea អនុញ្ញាតអ្នកចាំទីរូបនេះទៅកាន់ Real Madrid
- August 4, 2018
ភ្នាក់ងាររបស់អ្នកចាំទីដៃស្អិត Thibaut Courtois បានជំរុញឱ្យ Chelsea អនុញ្ញាតឱ្យអ្នកចាំទីរូបនេះផ្ទេរទៅកាន់ក្លឹប Real Madrid។
អ្នកចាំទីខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះមានបំណងវិលត្រលប់ទៅលេងនៅអេស្បាញវិញជាកន្លែងដែលគាត់បានចំណាយពេល 2 ឆ្នាំក្នុងការខ្ចីជើងនៅក្លិប Atletico Madrid ដើម្បីឱ្យនៅជិតគ្រួសាររបស់គាត់។

ក្រុម Real Madrid មានបំណងនាំយកកីឡាករនេះមកកាន់ទឹកដី Santiago Bernabéu ប៉ុន្តែរហូតមកទល់ពេលនេះក្រុមតោខៀវ Chelsea បានបដិសេធលើតម្លៃ 40 លានផោន (តម្លៃ 45 លានដុល្លារអាមេរិក) ដែល Real Madrid បានដាក់សំណើរក្នុងការទិញយកផ្តាច់។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






