កីឡា

គ្រូបង្វឹកថ្មីរបស់ Chelsea ត្រូវការចុះហត្ថលេខាទិញកីឡាករម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ

BY
Khmernote Media
August 4, 2018

លោក Maurizio Sarri សង្ឃឹមថា Chelsea នឹងចុះហត្ថលេខាទិញខ្សែបម្រើយ៉ាងហោចណាស់ 1 នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។

អតីតគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះបាននិយាយថាគាត់ពុំសូវចាប់អារម្មណ៍លើទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះទេ ហើយគាត់សង្ឃឹមថាក្លឹបនឹងរក្សាកីឡាករល្អៗជាច្រើនដូចជា Eden Hazard, Willian និង Thibaut Courtois ឲ្យនៅបន្ដជាមួយនឹងក្លឹប។

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះក្លឹបតោខៀវ Chelsea ទើបតែចុះហត្ថលេខាទិញខ្សែបម្រើ Jorginho បានតែម្នាក់តែប៉ុណ្ណោះ ខណៈដែលខ្សែបម្រើខាងលើផ្ទេរពីក្លឹប Napoli មកនៅក្នុងតម្លៃផ្ទេរ 57លានផោន។ គ្រូបង្វឹកវ័យ 59 ឆ្នាំរូបនេះបានប្រាប់ក្លឹបថាតើកីឡាករប្រភេទណាដែលគាត់ចង់បាន ហើយពេលនេះមិនទាន់មានឈ្មោះកីឡាករណាម្នាក់ត្រូវចិត្តរបស់គាត់ឡើយក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

លោក Maurizio Sarri បាននិយាយប្រាប់អ្នកសារពត៌មានថា៖ ខ្ញុំនិយាយជាមួយក្លឹប 1 ដងទៅ 2 ដងអំពីបញ្ហាទីផ្សារដោះដូរកីឡាករ ប៉ុន្ដែខ្ញុំមិនទាន់ស្វែងរកឃើញកីឡាករណាម្នាក់ត្រូវចិត្តខ្ញុំឡើយ។ ដូច្នោះខ្ញុំមិនដឹងថាខ្ញុំត្រូវការអ្វី ប៉ុន្ដែខ្ញុំអាចនឹងត្រូវការកីឡាករម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។ អ្វីដែលខ្ញុំកំពុងត្រូវការនោះគឺខ្សែបម្រើដ៏ល្អម្នាក់ដើម្បីយកមកជួយក្លឹប។ 

បុត្រ

ប្រភព៖ Goal

 

Share This Post: