Chelsea ប្រកាសចូលខ្លួនប្រជែងគ្នាជាមួយនឹង Man Utd ក្នុងការដណ្ដើមខ្សែបម្រើ Kovacic ពីក្លឹប Real Madrid
- August 4, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United នឹងត្រូវប្រជែងគ្នាជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការដេញថ្លៃខ្សែបម្រើ Mateo Kovacic ពីក្លឹបអធិរាជសរ Real Madrid ក្នុងតម្លៃផ្ទេរ 54លានផោន ខណៈដែលទីផ្សារដោះដូរកីឡាករពេលនេះខិតជិតទៅដល់ពេលបញ្ចប់។

យោងតាមរបាយការណ៍បានឱ្យដឹងថាខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានសំរេចចិត្តចាកចេញពីក្លឹបប្រទេសអេស្ប៉ាញដើម្បីស្វែងរកទ្រនំថ្មី ប៉ុន្ដែកីឡាកររូបនេះមិនចង់ធ្វើការក្រោមការដឹកនាំរបស់លោក Jose Mourinho ឡើយ។
ស្របនឹងពេលនេះក្លឹបសេះបង្កង់ Juventus ក៏ចាប់អារម្មណ៍លើខ្សែបម្រើ Kovacic ផងដែរ។ ប៉ុន្ដែមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា Juventus ចង់បាន Kovacic នៅឡើយទេ ខណៈដែល Manchester United និង Chelsea ត្រៀមប្រជែងគ្នាដណ្ដើមខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ។
គួរបញ្ជាក់ដែរថាខ្សែបម្រើ Mateo Kovacic ក្រោមការដឹកនាំរបស់លោក Zinedine Zidane កាលពីរដូវកាលមុន រូបគេបង្ហាញខ្លួនឲ្យក្លឹបអធិរាជសរ Real Madrid បានតែចំនួន 10 ប្រកួតតែប៉ុណ្ណោះ ដែលនេះគឺជាហេតុធ្វើឲ្យខ្សែបម្រើរូបនេះមានបំណងចង់ចាកចេញពីក្លឹបដើម្បីស្វែងរកពេលវេលាបង្ហាញខ្លួនលើទីលានឲ្យបានច្រើន។

បុត្រ
ប្រភព៖ Goal
- Share This Post:






