ឈុតធំ Home Sport ធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយ ស្របពេលដែលក្រុម G.L.F FC បន្ដដំណើរឆ្ពោះទៅវគ្គ 8 ក្រុមចុងក្រោយពានរង្វាន់ Ganzberg Cup រដូវកាលទី 3
- August 6, 2018
ក្រុម G.L.F FC បន្ដដំណើរទៅវគ្គ 8 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Home Sport Original អស់ភារៈកិច្ចត្រឹម 16 ក្រុមចុងក្រោយ បន្ទាប់ពីក្រុម G.L.F FC យកឈ្នះក្រុម Home Sport Original ដោយបាល់ Penalty កាត់សេចក្ដី 2-2 (3-2)

ការប្រកួតគូរទី 2 ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយរវាងក្រុម Home Sport Original និងក្រុម G.L.F FC សប្ដាហ៍នេះមិនចាញ់គូរទី 1 ប៉ុន្មានទេ។ ការប្រកួតរបស់ក្រុមទាំងពីរសម្រុកទៅសម្រុកមកទាំងល្បឿននិងបច្ចេកទេសធ្វើឲ្យការប្រកួតរវាងក្រុមទាំងពីរនេះល្អមើល។ ទោះបីជាការប្រកួតរបស់ក្រុមទាំងពីរនេះមានការប៉ះទង្គិចគ្នាច្រើនបន្ដិច ប៉ុន្ដែសាច់បាល់លេងរបស់ក្រុមទាំងពីរគឺល្អមើល។
ការប្រកួតរវាងក្រុម Home Sport Original ជាមួយនឹងក្រុម G.L.F FC គឺមានគ្រាប់បាល់សុតបញ្ចូលទីទៅវិញទៅមក។ ដោយដំបូងក្រុម G.L.F FC សុតបញ្ចូលនាំមុខក្រុម Home Sport Original ដោយលទ្ធផល 2-0 ក្នុងតង់ទី 1 តែចូលដល់តង់ទី 2 ក្រុម Home Sport Original បានសុតបញ្ចូលទីតាមស្មើ 2-2 វិញ ប៉ុន្ដែទោះបីជា Home Sport Original ខំតាមស្មើយ៉ាងមិចក៏ដោយ ក៏ក្រុម 1 នេះនៅតែគ្មានសំណាងបន្ដដំណើរទៅវគ្គបន្ទាប់ដែរ បន្ទាប់ពីក្រុម G.L.F FC យកឈ្នះ Home Sport Original ដោយបាល់ Penalty កាត់សេចក្ដី 3-2។

បុត្រ
- Share This Post:






