ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ជិត១០០នាក់ និងរបួសរាប់ពាន់នាក់ ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី ម្សិលមិញនេះ (មានវីដេអូ)

    BY Khmernote Media August 6, 2018
    ស្លាប់ជិត១០០នាក់ និងរបួសរាប់ពាន់នាក់ ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី ម្សិលមិញនេះ (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស៨២នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់រញ្ជួញដីកម្រិត ៦,៩ រិចទ័រ ដែលបានកើតឡើងនៅក្នុងតំបន់រមនីយដ្ឋានកោះ Bali និងកោះ Lombok នៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលមិញនេះ។ បើយោងតាមលោក Arifin Muhammad Hadi ប្រធានផ្នែកគ្រប់គ្រងគ្រោះមហ្តរាយបានឲ្យដឹងថា ក្រៅតែពីមានអ្នកស្លាប់ក៏មានជនរងគ្រោះជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ភ្ញៀវទេសចរណ៍ជាច្រើននាក់ផ្សេងទៀត បានប្រញាប់ប្រញាល់រត់គេចខ្លួនទៅកាន់សណ្ឋាគារវិញ ហើយអ្នកខ្លះក៏បានព្យាយាមគេចចេញពីតំបន់កើតហេតុ ដើម្បីត្រលប់ទៅផ្ទះវិញភ្លាមៗផងដែរ។

    គ្រោះរញ្ជួញដីនេះត្រូវបានគេមើលឃើញថា ជាគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរមួយសម្រាប់ឥណ្ឌូនេស៊ី ព្រោះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេស៊ីមិនធ្លាប់ទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតខ្ពស់ដូចនេះទេ ពោលគឺធ្លាប់កើតមានត្រឹមកម្រិត ៥,៤ រិចទ័រ។​ ពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងជួយសង្គ្រោះជនរងគ្រោះ និងតាមរកអ្នកដែលបាត់ខ្លួនដើម្បីដឹងឲ្យច្បាស់ថា ពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ ឬអត់៕

    https://www.facebook.com/ChinaGlobalTVNetwork/videos/2462267990480673/

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay