នេះជាមូលហេតុ ដែលឪពុកម្តាយគ្រប់រូបមិនត្រូវឲ្យកូនតូចៗរបស់ខ្លួនរត់លេងកាន់របស់ស្រួចៗ
ចិន៖ កុមារាអាយុ៥ឆ្នាំម្នាក់ត្រូវបានគេប្រញាប់ប្រញាល់បញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានម្ជុលដែកដ៏វែងមួយបានបុកទម្លុះពីមាត់ និងធ្លាយទៅដល់ផ្នែកខាងក្រោយនៃបំពងករបស់គាត់ តែជាសំណាងល្អគាត់ត្រូវវបានគេជួយសង្គ្រោះបានទាន់ពេលវេលា។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន។ ក្នុងថ្ងៃកើតហេតុកុមារដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះ បានរត់លេងដោយកាន់ម្ជុលដែកធំមួយមានប្រវែង ១០,១៦ សង់ទីម៉ែត្រ។
ជាសំណាងអាក្រក់កុមាររូបនេះបានរត់ដួល ហើយម្ជុលដែកនោះក៏បានបុកទម្លុះពីមាត់ និងធ្លាយ ទៅដល់ផ្នែកខាងក្រោយនៃបំពងករបស់គាត់តែម្តង។ គ្រាន់តែឃើញហេតុការណ៍នេះក្រុមគ្រួសាររបស់កុមាររងគ្រោះគិតថា រូបគេប្រហែលជាមិនអាចនៅមានជីវិតទៀតនោះទេ។ តែយ៉ាងណាក្តី អរគុណទៅដល់ភាពរីកចម្រើននៃវិស័យវេជ្ជសាស្ត្រដែលធ្វើឲ្យគ្រូពេទ្យអាចជួយសង្គ្រោះជីវិតរបស់គេបានទាល់ពេលវេលា៕
ដោយ៖ ភក្តី
ប្រភព៖metro


