សហរដ្ឋអាមេរិកកំពុងចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើស្ដ្រីមានផ្ទៃពោះ
- BY
- autoadmin
- March 24, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា សហរដ្ឋអាមេរិកឥឡូវនេះកំពុងតែដំណើរការការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើស្ដ្រីមានផ្ទៃពោះ ហើយមន្ត្រីសុខាភិបាលសាធារណៈបាននិយាយថា ពុំទាន់មានរបាយការណ៍អំពីផលប៉ះពាល់អាក្រក់ក្នុងចំណោមពួកគេនោះទេ។ មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបាននិយាយថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ មានស្ត្រីមានផ្ទៃពោះប្រមាណជា ៥១,០០០ នាក់ បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ហើយវាគឺជាដំណឹងល្អមួយផងដែរ ព្រោះថាកន្លងមកស្ត្រីគឺស្ថិតក្នុងចំណោមអ្នកងាយមានហានិភ័យខ្ពស់ពីជំងឺ ប៉ុន្តែមិនត្រូវបានគេចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូននោះទេ។

មជ្ឍមណ្ឌលក៏និយាយផងដែរថា ទោះបីជាមានទិន្នន័យស្ដីពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងគឺនៅមានកំណត់ចំពោះស្ត្រីមានផ្ទៃពោះក៏ដោយ អ្នកជំនាញជឿជាក់ថាវ៉ាក់សាំងទាំងនេះទំនងជាមិនបង្កហានិភ័យធ្វើទុក្ខខ្លាំង សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ ឥឡូវនេះអ្នកផលិតវ៉ាក់សាំងកំពុងសិក្សាបន្ថែមទៀតចំពោះបញ្ហាធ្វើទុក្ខក្រោយចាក់វ៉ាក់សាំងបង្ការទាំងនេះ ដើម្បីឱ្យអ្នកជំនាញសុខភាពអាចសម្រេចបានថា តើគួរមានការចាក់វ៉ាក់សាំងបង្ការឱ្យបានទូលំទូលាយលើស្ត្រីមានផ្ទៃពោះ ឬថាតើវ៉ាក់សាំងកម្រិតណា ទើបអង់ទីករអាចបញ្ជូនទៅដល់ទារកក្នុងផ្ទៃបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






