កីឡា

Man City ឈ្នះពានមួយមុនបើករដូវកាលថ្មីកាលពីយប់មិញ

BY
Khmernote Media
August 6, 2018

ក្រុម Manchester City បានយកឈ្នះក្រមតោខៀវ Chelsea ក្នុងលទ្ធផល 2-0 កាលពីយប់មិញក្នុងពានរង្វាន់ Community Shield។

កីឡាករ Sergio Aguero បានស៊ុតបាល់បញ្ចូលទី២ គ្រាប់ជួយឲ Manchester City ឈ្នះពានមួយនេះមុនពេលរដូវកាលថ្មីចាប់ផ្តើម។ លោក Pep Guardiola អ្នកចាត់ការទូរបស់ ManCity បាននិយាយថារូបគេកំពុងតែ «ស្រេកឃ្លាន» ក្នុងការទទួលបានភាពជោគជ័យ។

គួរបញ្ជាក់ថាក្រុម Manchester City នឹងត្រូវចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួនក្នុងលីគកំពូលអង់គ្លេសជាមួយ Arsenal នៅថ្ងៃអាទិត្យវេលាម៉ោង ១០យប់។

អត្ថបទ៖ ប៊ុនហួរ

 

Share This Post: