អន្តរជាតិ

វៀតណាមបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V របស់ប្រទេសរុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់

BY
autoadmin
March 24, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា «Sputnik V» ដែលបង្កើតឡើងដោយប្រទេសរុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសរបស់ពួកគេ។ វ៉ាក់សាំង Sputnik V ដែលផលិតដោយក្រុមហ៊ុនឱសថ Generium JSC គឺជាវ៉ាក់សាំងតម្រូវឱ្យមានការចាក់ចំនួន ២ដង ក្នុងរយៈពេល ៣ សប្ដាហ៍ដាច់ពីគ្នា ហើយត្រូវរក្សាទុកក្រោមសីតុណ្ហាភាព ១៨អង្សាសេ និងអាចទុកបានរយៈពេល ៦ ខែ។

មុននេះបានប៉ុន្មានថ្ងៃ ក្រសួងសុខាភិបាលវៀតណាមក៏បានអនុម័តវ៉ាក់សាំង ChAdOx1 របស់ក្រុមហ៊ុន AstraZeneca ផងដែរ ហើយការយល់ព្រមអនុម័តលើវ៉ាក់សាំង Sputnik V គឺដោយមានការស្នើសុំពីមជ្ឈមណ្ឌលស្រាវជ្រាវផលិតវ៉ាក់សាំង និងជីវសាស្ត្រ (Polyvac) បូករួមទាំងការស្នើសុំឱ្យមានការប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកផងដែរ។ ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនក៏កំពុងចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់អាមេរិក រុស្ស៊ី និងប្រទេសដទៃទៀត ដើម្បីអាចឱ្យខ្លួនមានវ៉ាក់សាំងចំនួន ១៥០លានដូស សម្រាប់ពលរដ្ឋ ៧០ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: