កីឡា

គ្រាន់លឺ Real Madrid ចង់បានភ្លាម ក្លឹប Valencia ដាក់លក់ខ្សែប្រយុទ្ធ Moreno ក្នុងតម្លៃ 120លានអឺរ៉ូ

BY
Khmernote Media
August 6, 2018

ក្លឹប Valencia បានប្រកាសបញ្ជាក់ថា ក្លឹបនឹងព្រមលក់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Rodrigo Moreno ក្នុងតម្លៃផ្ទេរ 120លានអឺរ៉ូ ប្រសិនបើមានក្លឹបណាហ៊ានចំណាយលុយទិញខ្សែប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះ។

ក្នុងមួយរយៈពេលចុងក្រោយនេះមានដំណឹងលេចលឺជាច្រើនបាននិយាយអំពីទំនាក់ទំនងរបស់ក្លឹបអធិរាជសរ Real Madrid និងខ្សែប្រយុទ្ធ Rodrigo Moreno។ ក្លឹបអធិរាជសរ Real Madrid បានបញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីមកចចារជាមួយនឹងខ្សែប្រយុទ្ធ Rodrigo Moreno ទាក់ទងនឹងការផ្ទេរចេញពីក្លឹប Valencia ក្នុងរដូវក្ដៅនេះ។ ប៉ុន្ដែការចចារក្នុងការផ្ទេរចេញពីក្លឹប Valencia របស់ខ្សែប្រយុទ្ធ Rodrigo Moreno ហាក់ដូចជាត្រូវរារាំងដោយក្លឹប Valencia ព្រោះខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងតំបន់ប្រយុទ្ធសម្រាប់ក្លឹប Valencia។ ហើយកាលពីពេលថ្មីៗនេះក្លឹប Valencia បានទទូចថា៖ ក្លឹបនឹងព្រមលក់ Moreno ប្រសិនបើមានក្លឹបណាហ៊ានចំណាយលុយ 120លានអឺរ៉ូ ទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ។

គួរបញ្ជាក់ដែរថាខ្សែប្រយុទ្ធ Rodrigo Moreno កាលពីរដូវកាលមុនបានសុតបញ្ចូលទីឲ្យក្លឹប Valencia បានចំនួន 16 គ្រាប់ហើយជួយឲ្យ Valencia មានឈ្មោះឡើងទៅលេងពានរង្វាន់ UEFA Champion League។

បុត្រ

ប្រភព៖ Goal

Share This Post: