អន្តរជាតិ

WHO បានព្រមានថា ជំងឺកូវីដ១៩បំលែងខ្លួនថ្មី បាននិងកំពុងវាយលុកយ៉ាងខ្លាំង

BY
autoadmin
March 25, 2021

អង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺ COVID-19 បំលែងខ្លួនថ្មី កំពុងជំនួសខ្លួនជាមួយជំងឺ COVID-19 ប្រភេទពីមុន នៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។ បើយោងតាមរបាយការណ៍របស់ WHO ចុះផ្សាយនៅថ្ងៃអង្គារនេះបាននិយាយថា ជំងឺ COVID-19 បំលែងថ្មីបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងចាប់តាំងពីខែតុលា ហើយករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសទាំងនោះ។ WHO បាននិយាយថា ចំនួនករណីជំងឺ COVID-19 បំលែងខ្លួនថ្មី គឺច្រើនស្ទើរតែពាក់កណ្ដាលនៃករណីជំងឺ COVID-19 សរុបរបស់ប្រេស៊ីល ដែលជាប្រទេសនេះមានករណីជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោកនេះ។

របាយការណ៍និយាយថា ការបំលែងខ្លួនបន្ថែមថ្មីរបស់ជំងឺ COVID-19 ទាក់ទងនឹងប្រភេទដែលផ្លាស់ប្ដូរខ្លួនដោយឯកឯង (wild-type) ចំនួន ៤១% ត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស, ៣៦% នៅអាហ្រ្វិកខាងត្បូង និង ១១% នៅប្រេស៊ីល ដោយផ្អែកទៅតាមចំនួនអ្នកដែលបានឆ្លងនៅតាមប្រទេសទាំងនោះ។​ ចំនួនប្រទេសដែលបានឆ្លងជំងឺ COVID-19 បំលែងខ្លួននៅអាហ្រ្វិកខាងត្បូង ពេលនេះបានកើនឡើងបន្ថែមចំនួន ១១ ក្នុងរយៈពេល ១ សប្ដាហ៍ចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបមានដល់ ៧៥  ហើយប្រទេសប្រេស៊ីលមានដល់ ៤១ ផងដែរ។ WHO បានហៅជំងឺ COVID-19 បំលែងខ្លួនទាំង ៣ ប្រទេសខាងលើជា «ការបំលែងខ្លួនដ៏គួរឱ្យបារម្ភ» ខណៈមានការបំលែង ២ ផ្សេងទៀត ត្រូវបាន WHO ហៅវាថា «ជាការបំលែងដ៏គួរឱ្យចាប់អារម្មណ៍» ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: