ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃប្រេងពិភពលោកឡើងថ្លៃបន្តិចវិញ បន្ទាប់ពីតម្លៃប្រេងឆៅនៅអារ៉ាប៊ីសាអូឌីតធ្លាក់ចុះ

    BY Khmernote Media August 7, 2018
    តម្លៃប្រេងពិភពលោកឡើងថ្លៃបន្តិចវិញ បន្ទាប់ពីតម្លៃប្រេងឆៅនៅអារ៉ាប៊ីសាអូឌីតធ្លាក់ចុះ

    បើយោងតាមសារព័ត៌មាន Reuters​ បានចុះផ្សាយកាលពីម្សិលមិញនេះបានឲ្យដឹងថា តម្លៃប្រេងនៅលើពិភពលោកបានឡើងថ្លៃបន្តិចវិញ បន្ទាប់ពីតម្លៃប្រេងឆៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ និងស្របពេលដែលតម្លៃនៃការរុករករ៉ែនៅក្នុងសហរដ្ឋអាមេរិកបានឡើងខ្ពស់ដែរ។ បើយោងតាមសារព័ត៌មានដដែលនេះបានបញ្ជាក់ថា តម្លៃប្រេងបានកើនឡើង ០,៦ % ឬ ប្រមាណជា ៤៧ សេន ទៅលើតម្លៃប្រេងចាស់ ៧៣,៦៨ ដុល្លារក្នុងមួយបារ៉ែល។

    សម្រាប់ក្រុមអ្នករុករករ៉ែ និងប្រេងនៅក្នុអាមេរិកជាច្រើនបានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះការកើនឡើងតម្លៃប្រេងនេះ ព្រោះថាវាអាចប៉ះពាល់ដល់តម្លៃនៃការុករករ៉ែរបស់ពួកគេ និងសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។ បើយោងតាមអ្នកវិភាគបានឲ្យដឹងថា តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតក្នុងរយៈជាច្រើនសប្តាហ៍ខាងមុខ។ សូមបញ្ជាក់ជូនថា អារ៉ាប៊ីសាអូឌីតជាប្រទេសនាំចេញប្រេងដ៏ធំមួយនៅក្នុងពិភពលោក ដូចនេះប្រសិនបើតម្លៃប្រេងឆៅនៅក្នុងប្រទេសនេះមានការប្រែប្រួស វានឹងធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកប្រែប្រួលដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay