ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះឆេះរថយន្តដឹកហ្គាសលាន់ដូចផ្ទុះគ្រាប់បែក បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ (មានវីដេអូ)

    BY Khmernote Media August 7, 2018
    ផ្ទុះឆេះរថយន្តដឹកហ្គាសលាន់ដូចផ្ទុះគ្រាប់បែក បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ (មានវីដេអូ)

    អ៊ីតាលី៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត និង ៦៧នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកហ្គាសមួយគ្រឿង ដែលបានកើតឡើងនៅទីក្រុង Bologna ប្រទេសអ៊ីតាលី។ បើយោងតាមលោក Marco Granna ​អាជ្ញាធរប្រចាំនៅតំបន់កើតហេតុ ខាងលើបានប្រាប់ឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់មានជនរងគ្រោះចំនួន ៥៥នាក់រងរបួសធ្ងន់ និងត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ក្រៅពីនោះពួកគេគ្រាន់តែរងនូវការរលាកបន្តិចបន្តួច និងមិនតម្រូវឲ្យពួកគេត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យនោះទេ។

    មន្ត្រីប៉ូលិសដែលប្រចាំការនៅតំបន់កើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះបានបង្កឲ្យមានសំឡេងផ្ទុះយ៉ាងខ្លាំង និងបង្កើតជាអណ្តាតភ្លើងផ្ទុះឡើងយ៉ាងខ្លាំង ដូចការបំផ្ទុះគ្រាប់បែក អីចឹង។ យោងតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា មុនពេលកើតហេតុគេឃើញមានរថយន្តដឹកហ្គាសធន់ធំមួយគ្រឿងបានធ្វើដំណើរតាមផ្លូវ Highway ហើយបានជ្រុលបុកនឹងរថយន្តមួយគ្រឿងនៅពីមុខ បណ្តាលឲ្យធ្លាយហ្គាសចេញមកក្រៅ មួយសន្ទុះក្រោយមកស្រាប់ផ្ទុះឆាបឆេះឡើងតែម្តង៕

    https://www.youtube.com/watch?v=0cYOIT6eBbc

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay