កីឡា

Chelsea ត្រៀមសំណើរឯកសារទុកសម្រាប់ដេញថ្លៃអ្នកចាំទី Oblak ខណៈដែល Courtois កំពុងមានទំនាក់ទំនងជាមួយនឹង Real Madrid

BY
Khmernote Media
August 7, 2018

ក្លឹបតោខៀវ Chelsea កំពុងប្រញាប់ដៃប្រញាប់ដើម្បីត្រៀមរៀបចំឯកសារដាក់សំណើរសុំទិញអ្នកចាំទី Jan Oblak ពីក្លឹប Atletico Madrid មុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Mundo Deportivo បានឲ្យដឹងថា៖ ក្លឹបតោខៀវ Chelsea គ្រោងនឹងជួបជាមួយនឹងភ្នាក់ងាររបស់អ្នកចាំទី Jan Oblak ដើម្បីពិភាក្សាក្នុងការចចារផ្ទេរអ្នកចាំទីសញ្ជាតិស្លូវេនីចេញពីក្លឹប Atletico Madrid មកកាន់ទឹកដី Stamford Bridge ក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ។

ពេលនេះក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលអ្នកចាំទីម្នាក់ដែលមានសមត្ថភាពខ្ពស់យកមកត្រៀមជំនួសដំណែងអ្នកចាំទី Thibaut Courtois បន្ទាប់ពីអ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះត្រូវបានសារពត៌មានជាច្រើនចុះផ្សាយអំពីការចាកចេញរបស់គេទៅកាន់ក្លឹបអធិរាជសរ Real Madrid ស្របពេលដែលអ្នកចាំទី Courtois ផ្ទាល់កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹប Real Madrid ដើម្បីផ្ទេរចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ទឹកដីអេស្ប៉ាញក្នុងរដូវក្ដៅនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: