លោក ចូ បៃដិន បានអញ្ជើញលោក វ្លាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង ឱ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុជាមួយគ្នា
- BY
- autoadmin
- March 27, 2021
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអញ្ជើញថ្នាក់ដឹកនាំពិភពលោកចំនួន ៤០រូប ដោយក្នុងនោះក៏មានឈ្មោះលោក វ្លាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ និង ២៣ ខែមេសា ឆ្នាំ២០២១ ឆាប់ៗនេះ។ គួររំលឹកដែរថា ប៉ុន្មានរយៈមុនលោក បៃដិន ទើបតែបានហៅលោក ពូទីន ថាជាឃាត.ករ ហើយចំណែកលោក ពូទីន ឯណោះវិញក៏ បានឆ្លើយតបជាមួយនឹងការជូនពរឱ្យលោក បៃដិន ឱ្យមានសុខភាពល្អ។

សេចក្តីថ្លែងការណ៍និយាយថា កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីកំណត់ការឡើងកម្តៅរបស់ពិភពលោក។ ជាមួយគ្នានេះដែរកិច្ចពិភាក្សានេះនឹងក្លាយជាឱកាសសេដ្ឋកិច្ចមួយនៅក្នុងសកម្មភាពអាកាសធាតុ ដូចជាការបង្កើតការងារ សារៈសំខាន់នៃការធានាឱ្យមានការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចថាមពលស្អាត ផ្តល់ផលប្រយោជន៍ដល់សហគមន៍ និងកម្មករ។ សហរដ្ឋអាមេរិកក៏នឹងប្រកាសទិសដៅនៃការបំភាយឧស្ម័នឆ្នាំ២០៣០ របស់ខ្លួន នៅមុនពេលកិច្ចប្រជុំកំពូលនេះចាប់ផ្ដើមផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






