អន្តរជាតិ

កូរ៉េខាងជើងបានចោទអាមេរិកថាបាន «បង្ករឿង» ក្រោយលោក ចូ បៃដិន រិះគន់លើការសាកល្បងមីស៊ីលថ្មីរបស់ពួកគេ

BY
autoadmin
March 27, 2021

កូរ៉េខាងជើងថ្ងៃសៅរ៍នេះបានចេញសេចក្ដីរាយការណ៍មួយ ដោយបានចោទប្រកាន់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បង្ករឿងជាមួយពួកគេ ដោយសារមុននេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់ការបាញ់មីស៊ីលថ្មីៗរបស់កូរ៉េខាងជើង។ ជម្រាបដែរថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទីកប្រភេទថ្មីដែលខ្លួនទើបតែបង្កើតថ្មី ហើយនេះជាការបាញ់សាកល្បងមីស៊ីលផ្លោងជាលើកដំបូងបង្អស់របស់ប្រទេសក្នុងរយៈពេលជិតមួយឆ្នាំចុងក្រោយនេះ។

ភ្លាមៗក្រោយការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានថា លោកនឹងតដៃទៅវិញប្រសិនបើក្រុងព្យុងយ៉ាងចេះតែបង្កើនបញ្ហា។

យ៉ាងណាមិញលោក Ri Pyong-chol អនុប្រធានគណៈកម្មាធិការកណ្តាលគណបក្សពលករ តាមរយៈសេចក្ដីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌ KCNA បាននិយាយថា ការសាកល្បងនេះគឺជាការអនុវត្តសិទ្ធិការពារខ្លួនរបស់ប្រទេស ហើយលោកក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងប្រឈមជាមួយរឿងអាក្រក់ៗ ប្រសិនបើចេះតែនិយាយមិនគិតជាមុនបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: