ប្រទេសចំនួន ១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់រាល់អំពើហឹង្សាមកលើពលរដ្ឋ
- BY
- autoadmin
- March 29, 2021
ប្រមុខការពារជាតិនៃប្រទេសចំនួន ១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់រាល់អំពើហឹង្សា ដែលរបបយោធាបានធ្វើយ៉ាងសាហាវឃោរឃៅដាក់ពលរដ្ឋរបស់ខ្លួននាពេលកន្លងមក។ យោធាមីយ៉ាន់ម៉ាបានបង្កើនការបង្ក្រាបរបស់ពួកគេមកលើពលរដ្ឋដែលគ្មានអាវុធនៅនឹងដៃ ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលពេលនោះគឺពួកយោធាបានចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលស៊ីវិលទាំងព្រឹកព្រលឹម។ ចំណែកប្រទេសទាំង ១២ ដែលបានចូលរួមអំពាវនាវទាំងនោះរួមមាន៖ អូស្រ្តាលី កាណាដា អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ដាណឺម៉ាក ហូឡង់ ញូហ្សេឡែន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ក្រុមមន្រ្តីការពារជាតិរបស់ប្រទេសដែលបានរៀបរាប់ខាងលើបាននិយាយថា ពួកគេថ្កោលទោសលើ «ការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងប្រជាជនដែលគ្មានអាវុធ» ដោយពួកយោធា និងសន្តិសុខដែលជាប់ទាក់ទង។ ពួកគេនិយាយថា យោធាដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវគឺធ្វើតាមស្តង់ដារអន្តរជាតិសម្រាប់ការប្រព្រឹត្តរបស់ខ្លួន ហើយទទួលខុសត្រូវក្នុងការការពារប្រជាជន មិនមែនបង្កគ្រោះថ្នាក់ដល់ប្រជាជនដែលខ្លួនមានតួនាទីត្រូវបម្រើនោះទេ ហើយសង្ឃឹមថា យោធាមីយ៉ានម៉ានឹងមិនប្រើអំពើហិង្សា ហើយមានការគោរពដល់ប្រជាជនដែលបានបាត់បង់ជីវិតដោយសារទង្វើរបស់ខ្លួនឡើងវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






