កីឡា

ត្រឹមតែ48 ម៉ោងក្លឹប Barcelona លក់កីឡាករអស់៧នាក់ទៅកាន់ក្លឹបនៅក្របខ័ណ្ឌ Premier League

BY
Khmernote Media
August 8, 2018

ក្លឹបអ្នកមានបុណ្យ FC Barcelona បានលក់កីឡាកររបស់ខ្លួនទៅកាន់ក្លឹបនៅក្របខ័ណ្ឌ Premier League អស់ចំនួន៧នាក់ហើយត្រឹមរយៈពេលតែ 48ម៉ោង។ ទីផ្សារដោះដូរកីឡាកររបស់អេស្បាញមានរយៈពេលរហូតដល់ចុងខែនេះប៉ុន្តែទីផ្សានៅក្របខ័ណ្ឌ Premier League នឹងត្រូវបិទនៅល្ងាចថ្ងៃព្រហស្បតិ៍។

Yerry Mina

ក្រុម Everton និង Manchester United ស្ថិតក្នុងចំណោមក្រុមដែលមានចំណាប់អារម្មណ៍លើកីឡាករកូឡុំប៊ីរូបនេះហើយក្រុម Barcelona បានដាក់តម្លៃខ្លួន 40 លានអឺរ៉ូ។

Andre Gomes

ការរងរបួសនាពេលថ្មីៗនេះបានរារាំងសមត្ថភាពរបស់កីឡាករ Gomes ក្នុងការផ្ទេររូបគេទៅកាន់ក្រុម West Ham។ជាមួយនឹងខ្សែបម្រើកណ្តាលដែលមានជាច្រើននៅក្នុងក្លឹប Barcelona ទំនងជាត្រៀមលក្ខណៈដើម្បីទទួលយកការសំណើរពីក្រុម West Ham។

Paco Alcacer

ការសម្រេចចិត្តរបស់លោក Ernesto Valverde ក្នុងការប្រើប្រាស់ Munir El Haddadi ជាខ្សែបម្រើជំនួសកីឡាកររូបនេះបានធ្វើឲ Alcacer ចាកចេញ។ Southampton កំពុងទាក់ទងជាមួយ Barcelona ក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដីអង់គ្លេស។

Marlon Santos

ក្នុងចំណោមក្របខ័ណ្ឌ Premier League ដែលត្រូវការខ្សែការពារកណ្តាល, ក្លឹប Southampton, Leicester និង West Ham គឺជាក្រុមដែលមានការចាប់អារម្មណ៍បំផុត។

Sergi Samper

បន្ទាប់ពីមានការខ្ចីជើងនិងរងរបួសជាច្រើនមិនមានក្រុមអង់គ្លេសណាមួយកំពុងចាប់អារម្មណ៍គាត់យ៉ាងពេញទំហឹងនោះទេហើយក្រុម Barcelona ក៏គ្មានចំណាប់អារម្មណ៏ក្នុងការដាក់ឲកីឡាកររូបនេះលេងក្នុងជម្រើស ១១នាក់ដែរ។

Rafinha

លោក Valverde មានការសម្រេចចិត្តមួយដើម្បីធ្វើការជាមួយកីឡាករនេះក្រោយពីការលេងដ៏រឹងមាំរបស់គាត់នៅក្នុងរដូវកាលមុន។ ក្រុមកាំភ្លើងធំ Arsenal កំពុងចង់បានកីឡាកររូបនេះពួកគេទំនងជានឹងមិនចុះចាញ់ក្នុងការផ្ទេរ Rafinha ទៅកាន់ទឹកដីអង់គ្លេសនោះទេ។

Jasper Cillessen

អ្នកចាំទីហូឡង់រូបនេះចង់លេងក្នុងជម្រើស១១នាក់ដំបូង។ ក្លិបនេះមិនចង់បាត់បង់អ្នកចាំទីបម្រុងរូបនេះទេប៉ុន្តែនៅតែរីករាយក្នុងការទទួលយកការដេញថ្លៃដែលសមស្របជាមួយនឹងក្រុមអង់គ្លេសជាច្រើនដែលកំពុងចង់បាន។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca

Share This Post: