កីឡា

Man Utd ចង់បានការសម្រេចចិត្តពី Yerry Mina ផ្ទាល់ ខណៈទីផ្សារដោះដូរកីឡាករនឹងបញ្ចប់នៅថ្ងៃស្អែកនេះ

BY
Khmernote Media
August 8, 2018

ក្លឹបបិសាចក្រហម Manchester United បានដាក់សំណើរដេញថ្លៃខ្សែការពារ Yerry Mina ពីក្លឹបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃផ្ទេរ 35លានផោន ជាពិសេសបិសាចក្រហម Manchester United ចង់បានការសម្រេចចិត្តដ៏សមរម្យមួយពីខ្សែការពារ Yerry Mina នៅក្នុងថ្ងៃនេះ។

ក្លឹបបិសាចក្រហម Manchester United ទំនងជាចង់បានខ្សែការពារសញ្ជាតិកូឡុំប៊ីនេះខ្លាំង ហើយចង់ឲ្យ Mina សម្រេចចិត្តនៅក្នុងថ្ងៃនេះ ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅនឹងបញ្ចប់នៅក្នុងរាត្រីថ្ងៃស្អែកនេះ។

ស្របពេលនឹងការចង់បានខ្សែការពារ Yerry Mina របស់ក្លឹបបិសាចក្រហម Manchester United ក្រៅពី Mina ក្លឹប Man Utd ចង់បានខ្សែការពារកណ្ដាល Toby Alderweireld មួយទៀត។ ហើយពេលនេះ Man Utd បានព្រមព្រៀងជាមួយនឹង Toby ហើយរង់ចាំតែក្លឹប Tottenham Hotspur តែប៉ុណ្ណោះដែលជាអ្នកសម្រេចចុងក្រោយ។

ខ្សែការពារ Yerry Mina ក្រៅពីការចង់បានរបស់ Manchester United រូបគេក៏ត្រូវបានក្លឹប Everton និងក្លឹប Lyon ចាប់អារម្មណ៍ដូចគ្នា ខណៈដែលសំណើរជាច្រើនបានដាក់មកកាន់ក្លឹប Barcelona ស្របពេលដែលទីផ្សារដោះដូរកីឡាករបញ្ចប់នៅថ្ងៃស្អែកនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: