អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រា បានបង្កើតវេបសាយថ្មីសន្លាងមួយ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ
- BY
- autoadmin
- March 31, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ និងអតីតលោកជុំទាវទី១ គឺលោកស្រី មេឡានៀ ត្រាំ កាលពីថ្ងៃច័ន្ទបានប្រកាសថា ពួកគាត់បានបង្កើតវេបសាយថ្មីមួយឡើង ដើម្បីជួយអ្នកគាំទ្រឱ្យមានទំនាក់ទំនងជាមួយពួកគាត់ និងមានការស្វាគមន៍ផ្ទាល់ខ្លួន ឬការចូលរួមរបស់ពួកគាត់នៅក្នុងព្រឹត្តិការណ៍នានា។

វេបសាយនោះមានឈ្មោះថា 45office.com ដែលបានបង្កើតឡើងបន្ទាប់ពីលោកប្រធានាធិតតីផ្ទាល់ ត្រូវបានបណ្ដាញសង្គមជាច្រើនបិទគណនីផ្លូវការរបស់គាត់ចោល ក្រោយពេលមានការបះបោរពីអ្នកគាំទ្ររបស់គាត់នៅឯវិមានកាពីតូលកាលពីខែមករាកន្លងទៅ។
ទំព័រមុខរបស់វេបសាយបានសរសេរថា៖ «ប្តេជ្ញាការពារកេរ្តិ៍ដំណែលដ៏អស្ចារ្យនៃរដ្ឋបាល ត្រាំ» និង ជំរុញរបៀបវារៈ «អាមេរិកមុនគេ» ហើយក្នុងវេបសាយនោះក៏បានកោតសរសើដល់ការគ្រប់គ្រងវិបត្តិជំងឺ COVID-19 របស់លោក ដូណាល់ ត្រាំ ទាំងដែលការពិតមានមនុស្សជាច្រើនតែងតែរិះគន់គាត់ ដោយសារការមើលរំលងពីហានិភ័យនៃជំងឺ និងនិយាយសម្រាលឱ្យមើលទៅដូចជាជំងឺ COVID-19 មិនកាចសាហាវនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






