អន្តរជាតិ

ក្រុមហ៊ុនឱសថ Pfizer និង BioNTech បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលពួកគេរួមគ្នាបង្កើត អាចមានប្រសិទ្ធភាពជាមួយមនុស្សវ័យពី ១២-១៥ឆ្នាំ

BY
autoadmin
April 1, 2021

ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួន គឺ BioNTech បាននិយាយថា ពួកគេបានរកឃើញថាវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេមានប្រសិទ្ធភាពចំពោះកុមារ/មនុស្សវ័យក្មេង ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ។ សព្វថ្ងៃវ៉ាក់សាំងរបស់ Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើចំពោះតែអ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយការរកឃើញនេះផងដែរ នឹងជំនួយដល់ការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សវ័យក្មេង ដើម្បីឱ្យពួកគេអាចត្រឡប់ទៅសាលារៀនឡើងវិញ។

ក្រុមហ៊ុនទាំង ២ បានធ្វើការសាកល្បងគ្លីនិកលើកុមារអាយុពី ១២ ទៅ ១៥ឆ្នាំ ចំនួន ២២,២៦០ នាក់ នៅសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង ហើយលទ្ធផលនៃការសាកល្បងក៏ត្រូវបានបង្ហាញកាលពីថ្ងៃច័ន្ទ។

របាយការណ៍នៃការសាកល្បងបាននិយាយថា កុមារចំនួន ១៨នាក់ ក្នុងចំនោម ១,១២៩ នាក់ ដែលត្រូវបានគេដាក់ថ្នាំ placebos បានចេញរោគសញ្ញាជំងឺ COVID-19 ប៉ុន្តែកុមារចំនួន ១,១៣១ នាក់ផ្សេងទៀត ដែលបានសាកល្បងដោយវ៉ាក់សាំងផ្ទាល់ គឺមិនចេញរោគសញ្ញាអ្វីនោះទេ។ ក្រុមហ៊ុនក៏បាននិយាយដែរថា ចំពោះផលប៉ះពាល់រំខានគឺភាគច្រើនដូចគ្នានឹងការធ្វើទុក្ខដែលកើតមានចំពោះមនុស្សដែលមានអាយុចន្លោះពី ១៦ ទៅ ២៥ឆ្នាំដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CBS News

Share This Post: