ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញពីផែនការចំណាយ ២.៣ ទ្រីលានដុល្លារ ដែលជាការចំណាយក្នុងការស្ដារសេដ្ឋកិច្ចដ៏ច្រើនបំផុតមិនធ្លាប់មាន
- BY
- autoadmin
- April 1, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវឱ្យមានការចំណាយរាប់ពាន់លានដុល្លារ នៅក្នុងគោលបំណងដើម្បីស្ដារកំណើនសេដ្ឋកិច្ចអាមេរិកឡើងវិញ ដោយការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលកំពុងធ្លាក់ចុះ និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ សំណើទឹកប្រាក់ ២.៣ ដុល្លារ របស់លោកប្រធានាធិបតី ហើយជាសំណើដ៏ច្រើនមិនធ្លាប់មាននេះ ក៏នឹងត្រូវប្រើសម្រាប់ការបង្កើតស្ថានីយ៍សាកថ្មសម្រាប់រថយន្តអគ្គិសនី និងលុបបំបាត់ទឹកកខ្វក់ចេញពីប្រព័ន្ធទឹក។ ប៉ុន្តែយ៉ាងណាសំណើនេះអាចនឹងត្រូវចំណាយពេលក្នុងការស្នើទៅកាន់សភាអាមេរិក ដោយសារថាវានឹងធ្វើឱ្យមានការតំឡើងពន្ធអាជីវម្មកនានា។

ផែនការកាលពីមុនៗវាបានធ្វើឱ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំង រវាងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរួចទៅហើយ ខណៈដែលកញ្ចប់ចំណាយ ១.៩ ទី្រលានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចអំឡុងវិបត្តិជំងឺ COVID-19 កាលពីពេលកន្លងមក គឺត្រូវបានអនុម័តតែខាងបក្សប្រជាធិបតេយ្យម្ខាងប៉ុណ្ណោះ។ ក្រុមសាធារណរដ្ឋបានហៅការស្នើថ្មីនេះថាជា «រូបមន្តសម្រាប់ភាពជាប់គាំងនិងការធ្លាក់ចុះ» ខណៈក្រុមអាជីវកម្មដែលមានឥទ្ធិពលរបស់សហរដ្ឋអាមេរិក រួមមាន Business Roundtable និងសភាពាណិជ្ជកម្មបាននិយាយថា ពួកគេគាំទ្រការចំណាយនោះ ប៉ុន្តែនឹងប្រឆាំងប្រសិនបើនឹងមានការដំឡើងពន្ធ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






