នាយករដ្ឋមន្ដ្រីលោក ង្វៀន ស្វឹនភុក នឹងត្រូវឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៃប្រទេសវៀតណាម
- BY
- autoadmin
- April 3, 2021
រដ្ឋសភានៃប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ បានសម្រាលបន្ទុកជានាយករដ្ឋមន្ត្រីរបស់លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដើម្បីត្រួសត្រាយផ្លូវឱ្យលោកអាចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីថ្មីបាន។ ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋសភានីតិកាលទី១៤ នៅទីក្រុងហាណូយ ដោយទទួលបានការគាំទ្រ ៩២.៩២% ពីក្នុងចំណោមសមាជិកសភាទាំង ៤៥២រូប ដែលបានចូលរួម។

គួរឱ្យដឹងដែរថា លោក ង្វៀន ស្វឹនភុក បានកើតនៅខែកក្កដា ឆ្នាំ១៩៥៤ នៅខេត្តក្វាងណាម ភាគកណ្តាលនៃប្រទេសវៀតណាម។ លោកគឺជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១១ ទី១២ និងទី១៣ និងជាអនុប្រធានរបស់រដ្ឋសភាជាតិនីតិកាលទី១១ ទី១២ និងទី១៣ ដូចគ្នា។ ហើយនេះគឺជាលើកទី១ សម្រាប់ប្រទេសវៀតណាម ដែលនាយករដ្ឋមន្ត្រីកំពុងកាន់តំណែងបច្ចុប្បន្ន ត្រូវបានគេគាំទ្រឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






