មិត្តវៀតណាមផ្ដល់ថវិកាដល់កម្ពុជាចំនួន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
- BY
- autoadmin
- April 3, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា ប្រទេសវៀតណាមបានផ្ដល់អំណោយមកកម្ពុជាជាទឹកប្រាក់ចំនួន ២០០,០០០ ដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ទឹកប្រាក់នេះត្រូវបានប្រគល់មកឱ្យភាគីកម្ពុជា តាមរយៈអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung ជូនដល់ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាមគឺលោក ឆាយ ណាវុធ។

ភាគីប្រទេសវៀតណាមសង្ឃឹមថា អំណោយទាំងនេះនឹងអាចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយការផ្ទុះឡើងនេះជំងឺ COVID-19, សម្រួលស្ថានភាពនៃការឆ្លង និងឆាប់មានសេដ្ឋកិច្ចប្រសើរឡើងវិញ។
លោក Nguyen Quoc Dung បានមានប្រសាសន៍ថា ប្រទេសរបស់លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដោយសារកម្ពុជាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់អ្នកការទូតរួមទាំងនិយោជិកនៃអង្គភាពតំណាងរបស់វៀតណាមនៅកម្ពុជា។ ចំណែកលោក ឆាយ ណាវុធ ក៏បានថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលបានជួយកម្ពុជា ដោយសង្កត់ធ្ងន់ថា អំណោយនេះគឺជាទ្រព្យដ៏សំខាន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19 ដែលបច្ចុប្បន្ននេះកម្ពុជាប្រឈមនឹងការផ្ទុះឡើងនូវករណីក្នុងស្រុកយ៉ាងច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






