លោកយាយវ័យ ១០៦ឆ្នាំម្នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Sputnik V» ហើយគាត់ជាមនុស្សចំណាស់បំផុតដែលបានចាក់វ៉ាក់សាំងនេះ
- BY
- autoadmin
- April 3, 2021
អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា ស្ត្រីចំណាស់វ័យ ១០៦ ឆ្នាំម្នាក់ រស់នៅតំបន់ Volgograd បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Sputnik V» ដែលជាវ៉ាក់សាំងបង្កើតឡើងដោយប្រទេសរុស្ស៊ីផ្ទាល់ ហើយបានទទួលការចុះបញ្ជីដំបូងបង្អស់នៅទីនោះ។ លោកយាយមានឈ្មោះថា Elizaveta Boykova គឺជាស្ត្រីមេម៉ាយម្នាក់តាំងពីជំនាន់សង្គ្រាមលោកលើកទី២ ហើយលោកយាយគឺជាមនុស្សវ័យចំណាស់បំផុតនៅក្នុងប្រទេសនេះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

បុគ្គលិកថែទាំលោកយាយ Elizaveta Boykova ម្នាក់បាននិយាយថា លោកយាយពេលនេះគឺមានសុខភាពល្អជាធម្មតា បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងទាំង២លើករួច។ គួរឱ្យដឹងដែរថា នៅតំបន់ Volgograd ដែលលោកយាយកំពុងរស់នៅ កំពុងមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដោយផ្ទាល់ពីក្រុមគ្រូពេទ្យ ហើយភាគច្រើនអ្នកដែលទៅទទួលវ៉ាក់សាំងគឺជាពលរដ្ឋមានអាយុ ៦០ឆ្នាំ ខណៈលោកយាយគឺជាមនុស្សចំណាស់បំផុតដែលបានទទួលវ៉ាក់សាំង។ ក្រៅពីនៅតំបន់ Volgograd ប្រទេសរុស្ស៊ីក៏មានកម្មវិធីចាក់វ៉ាក់សាំងនៅកន្លែងផ្សេងៗផងដែរ ប៉ុន្តែមានតែមនុស្សប្រមាណ ៥% នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងដូសដំបូងរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ Volzsky
- Share This Post:






