ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនធម្មតាមែន! បុរសម្នាក់បោះបង់ចោលការសិក្សាតាំងពីថ្នាក់ទី៦ ពេលនេះក្លាយជាសេដ្ឋីប្រាក់លានដោយសារតែ…

    BY Khmernote Media February 24, 2018
    មិនធម្មតាមែន! បុរសម្នាក់បោះបង់ចោលការសិក្សាតាំងពីថ្នាក់ទី៦ ពេលនេះក្លាយជាសេដ្ឋីប្រាក់លានដោយសារតែ…

    បរទេស ៖ ការសិក្សា​វាអាចជួយមនុស្សអោយទៅដល់គោលដៅនៃក្តីស្រមៃរបស់គេ តែមិនមែនមានន័យថាអ្នកដែលមិនទទួលបានការសិក្សាមិនអាចទៅដល់គោលដៅរបស់ខ្លួនឡើយ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយពីបុរសម្នាក់ដែលបោះបង់ចោលការសិក្សាតាំងពីថ្នាក់ទី៦ ពេលនេះក្លាយទៅជាសេដ្ឋីល្បីឈ្មោះដោយសារបើកកសិដ្ឋានចិញ្ចឹមគោ។ លោក Saipol Azmir Zainuddin បានចែករំលែកបទពិសោធន៍របស់គាត់ “គាត់បានឈប់រៀនលឿនជាងមិត្តភក្តិរបស់គាត់ផ្សេងទៀត តែវាមិនបានធ្វើអោយគាត់មានអារម្មណ៍ថាអស់សង្ឃឹមនោះទេ ការចាប់ផ្តើមធ្វើជាកសិករជាក្តីស្រមៃរបស់គាត់”។
    ក្រោយពីឈប់រៀនគាត់បានទៅធ្វើជាកម្មករសំណង់ គាត់ទទួលបានប្រាក់ដំបូង៧៥០រីងហ្គីតតែគាត់បានចំនាយវាទៅលើរបស់អត់ប្រយោជន៍នោះទេ។ គាត់បានយកសន្សំប្រាក់របស់គាត់ទុកសម្រាប់យកទៅបំពេញក្តីស្រមៃរបស់គាត់ គាត់តែងតែចំនាយប្រាក់៤៥០ក្នុងមួយខែទៅទិញកូនគោ។ គាត់ធ្វើបែបនេះរហូតដល់គាត់មានអាយុ១៨ឆ្នាំ គាត់អាចទិញគោបានរហូតដល់ទៅ៣០០ក្បាល គាត់និងឪពុកគាត់បានចិញ្ចឹមនិងលក់គោទាំងអស់នេះទៅអោយអ្នកភូមិ។

    គាត់បានសន្សំទុកគ្រប់ប្រាក់ចំនេញដែលបានមកពីការលក់គោនេះ ដើម្បីបង្កើតកសិដ្ឋានមួយ។ នៅអាយុ១៩ឆ្នាំ លោក Saipol Azmir Zainuddin ឈប់ធ្វើការហើយមកធ្វើការយ៉ាងពេញដៃពេញជើងជាមួយការចិញ្ចឹមគោនេះ។ គាត់បានខ្ចីប្រាក់ ១០,០០០រីងហ្គីតពីអង្គការកសិករម៉ាឡេស៊ី យកមកពង្រីកមុខជំនាញរបស់គាត់។ ឥឡូវនេះគាត់មានអាយុ៣៣ឆ្នាំ បានកាន់កាប់កសិដ្ឋានមួយដែលមាន គោ៨០០ក្បាល ពពែ១៥០ក្បាល និង ក្របី៣០ក្បាល សរុបជាប្រាក់ជាង១លានរីងហ្គីត៕

     

    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay