កូរ៉េខាងជើងបានប្រកាសថា នឹងដកខ្លួនពីការចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដោយសារតែបញ្ហាជំងឺកូវីដ១៩
- BY
- autoadmin
- April 6, 2021
ប្រទេសកូរ៉េខាងជើងបានប្រកាសនៅលើគេហទំព័ររដ្ឋាភិបាលរបស់ខ្លួនថា ខ្លួននឹងមិនបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនោះទេ ដោយសារតែជំងឺ COVID-19 នៅតែបន្ដឆ្លងរាលដាលច្រើននៅទីនោះ។ ការផ្សព្វផ្សាយនេះត្រូវបានគេឃើញនៅលើគេហទំព័ររបស់ក្រសួងកីឡានៅថ្ងៃអង្គារនេះផ្ទាល់ ខណៈការប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

នៅលើគេហទំព័រនោះគេបានសរសេរថា៖«គណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងបានពិភាក្សាយោបល់របស់សមាជិករបស់ខ្លួន និងបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣២ ដែលនឹងធ្វើឡើងនៅប្រទេសជប៉ុន ដើម្បីការពារកីឡាករពីវិបត្តិសេដ្ឋកិច្ចសាធារណៈដែលបណ្តាលមកជំងឺ COVID-19»។ ការមិនបញ្ជូនអត្តពលិកទៅកន្លែងដែលខ្លួនគិតថាមានហានិភ័យមិនមែនជារឿងចម្លែកសម្រាប់ពួកគេទេ ហើយកូរ៉េខាងជើងក៏បានដាក់ការរឹតត្បឹតក្នុងប្រទេសរបស់ពួកគេជាង ១ ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






