MANCHESTER UNITED រួមសហការគ្នាជាមួយស្រាវិស្គី CHIVAS ដែលនាំមុខគេនៅលើពិភពលោក Chivas ប្រកាសជាផ្លូវការ ជាដៃគូរសហការជាមួយក្លឹបបាល់ទាត់ Manchester United
ថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2018 – ស្រា CHIVAS ស្រាវិស្គីដ៏ល្អប្រណិត មានប្រភពដើមមកពីប្រទេសស្កុតលែន បានប្រកាសជាផ្លូវការក្នុងការសហការជាដៃគូរយៈពេល 3 ឆ្នាំ ជាមួយក្លឹបបាល់ទាត់ធំបំផុតរបស់ពិភពលោក Manchester United ។
ការរួមសហការគ្នារវាង Chivas និង Manchester United គឺជាអបអរនូវភាពជោគជ័យដែលតឡើងមកពីការរួមបញ្ចូលគ្នាឬការសហការគ្នា តួយ៉ាងដូចជាការផ្សារភ្ជាប់នូវ ជិវិត និង កីឡាបាល់ទាត់ ព្រមជាមួយនិងស្រាវិស្គីរបស់ស្កត់ ប្រៀបបីដូចជាការផលិតនូវស្រាវិស្គី Chivas ដែលត្រូវគេប្រមូលនូវប្រភេទស្រូវសាលីដ៏ល្អបំផុតរបស់ប្រទេសស្កុត ដើម្បីផលិតឡើងនូវស្រាវិស្គីដែលមានរសជាតិដ៏អស្ចារ្យ។ រីឯ ក្រុមបាល់ទាត់ Manchester United ក៏បានប្រមូលផ្តុំកីឡាករបាល់ទាត់ល្បីៗប្រចាំពិភពលោក បង្កើតលទ្ធផលដ៏អស្ចារ្យនៅលើទីលានប្រកួត ដែលមានការចូលរួមពីអ្នកគាំទ្រក្លឹប និងក្រុមអ្នកគាំទ្រគ្រប់ជាតិសាសន៍ទាំងអស់ដែលនៅជុំវិញពិភពលោកផងដែរ។
ភាពជាដៃគូសហការនេះ ត្រូវបានប្រកាសជាផ្លូវការ មុនការប្រកួតបាល់ទាត់ Premier League នៅរដូវ កាល 2018 / 2019 នៅថ្ងៃសុក្រ ទី10 ខែសីហា តាមរយៈវីដេអូមួយដែលបង្ហាញឲ្យឃើញនូវតថភាពជាក់ស្តែងនៃការសហការគ្នាបង្កើតឲ្យមានក្រុមបាល់ទាត់ដែលជោគជ័យដូចជាក្រុម Manchester United នេះផងដែរ។ ការផលិតវីដែអូនេះត្រូវបានធ្វើឡើងនៅទីក្រុង Los Angeles ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមុនបើករដូវកាលបាល់ទាត់ថ្មីរបស់ក្លឹប ដោយសមាជិកនីមួយៗនៅក្នុងវីដេអូបានបង្ហាញពីភាពអង្គអាចរបស់ខ្លួនទាំងក្នុងនិងក្រៅទីលានប្រកួត។
ពេញមួយរដូវកាល ដែល Chivas នឹងសហការជាមួយក្លឹប Manchester United ដើម្បីបង្ហាញថាការរួមសហការគ្នានឹងបង្កើតឲ្យមាននូវសមិទ្ធផលដែលមានភាពអស្ចារ្យលេចធ្លោឡើង តាមរយៈការជម្រុញឲ្យអ្នកគាំទ្រ ចូលរួមអបអរនូវការរួមសហការគ្នាបង្កើតឲ្យក្រុមកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការយកឈ្នះដៃគូរប្រកួតរបស់ខ្លូន ដែលសបញ្ជាក់ឲ្យឃើញថា នៅពេលកីឡាករសហការគ្នាធ្លុងមួយ ធ្វើឲ្យក្រុមរបស់ពួកគេសម្រេចបាននូវសមិទ្ធផលជោគជ័យដ៏អស្ចារ្យបំផុត។
លោក Jean-Christophe Coutures ជាអគ្គនាយក និងជានាយកប្រតិបត្តិរបស់ Chivas Brothers មានប្រសាសន៍ថា “ការរួមបញ្ចូលគ្នា មាននៅក្នុង DNA របស់យើងចាប់តាំងពី James និង John Chivas បានចាប់ផ្តើមនៅសតវត្សទី 19 នៅក្នុងប្រទេសស្កុតឡែនមកម្លេះ។ ដូចនេះ ភាពជាដៃគូជាមួយ Manchester United គឺជារឿងស័ក្តិសមបំផុតក្នុងការចាប់ជាដៃគូសហការ។ យើងជាភាគីទាំងសងខាង ជឿជាក់យ៉ាងមុតមាំថា នៅពេលយើងរួមគ្នា ភាពអស្ចារ្យនឹងកើតមានឡើង តាមរយៈការធ្វើឲ្យមានតុល្យភាពនៃការលាយបញ្ចូលគ្នារវាងប្រភេទស្រូវសាលីល្អបំផុត ដែលផលិតឡើងនៅក្នុងស្រាស្កុតវិស្គី ទៅជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបច្ចេកទេសរបស់កីឡាករនៅលើទីលាន ដើម្បីបង្កើតនូវជ័យជំនះរបស់ក្រុម។ យើងនឹងរួមបញ្ចូលនូវស្រាវិស្គីរបស់យើង ដើម្បីជម្រុញនឹងបង្កើតនូវស្មារតីសហការរបស់សមាជិកក្រុម រួមទាំងអ្នកគាំទ្រទាំងអស់នៅជុំវិញពិភពលោក” ។
លោក Richard Arnold នាយកគ្រប់គ្រងទូទៅ នៃ Manchester United មានប្រសាសន៍ថា “ប្រវត្តិរបស់ ក្លឹប Manchester United ត្រូវបានបង្កើតឡើងដោយការសហការគ្នាជាក្រុម ហើយយើងក៏គាំទ្រនូវជំនឿរបស់ Chivas ថា” ការរួមបញ្ចូលគ្នា នឹងបង្កើតឲ្យមាននូវសមិទ្ធផលដែលអស្ចារ្យ” ។ ភាពជោគជ័យរបស់យើងទាំងពីរនៅលើទីលាន និងនៅខាងក្រៅទីលាន យើងរួមបញ្ចូលគ្នាជាក្រុមដ៏ល្អបំផុត ដែលជួយធ្វើឲ្យក្លឹបរបស់យើងមានឈ្មោះជាសាកល ដូចសព្វថ្ងៃនេះ។ បុគ្គលម្នាក់ៗមានជំនាញផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែវិធីដែលពួកគេបញ្ចូលគ្នាគឺជាអ្វីដែលធ្វើឲ្យយើងក្លាយជាក្រុមតែមួយ។ យើងមានក្ដីសោមនស្សរីករាយ និងសូមស្វាគមន៍ Chivas ដែលបានក្លាយជាដៃគូដ៏ល្អរបស់ ក្លឹបសាកល Manchester United ហើយយើងរីករាយក្នុងការចែករំលែកនូវជំនឿនេះដល់អ្នកគាំទ្ររបស់យើង” ។
ភាពជាដៃគូនេះ ប្រកាសឡើងជាផ្លូវការទៅកាន់សារធារណជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោកចាប់ពីខែសីហាឆ្នាំ 2018 នេះ ។ ចំណែក ស្លាកសញ្ញា Chivas ក៏នឹងត្រូវបានបង្ហាញនៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលនៅជុំវិញទីលានប្រកួត នៅ Old Trafford ក៏ដូចជានៅទូទាំងពហុកីឡដ្ឋាននៅក្នុងការប្រកួតលើកដំបូងនៅថ្ងៃសុក្រនេះផងដែរ។
សម្រាប់ពត៌មានបន្ថែមស្តីពីការប្រកាសជាផ្លូវការនូវភាពជាដៃគូ និងការស្វែងរកនូវពត៌មានលម្អិតស្តីពីមូលហេតុនៃការរួមបញ្ជូលគ្នាបង្កើតឲ្យមាននូវសមិទ្ធផលដែលអស្ចារ្យ សូមចូលទៅកាន់គេហទំព័រ Chivas.com៕