ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca បានសម្រេចផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារនិងក្មេងជំទង់ជាបណ្ដោះអាសន្ន

    BY autoadmin April 7, 2021
    សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca បានសម្រេចផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារនិងក្មេងជំទង់ជាបណ្ដោះអាសន្ន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សាកលវិទ្យាល័យ Oxford កាលពីថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះកុមារនិងក្មេងជំទង់ ដើម្បីរង់ចាំទិន្នន័យបន្ថែមស្តីពីបញ្ហាឈាមកកដ៏កម្រ ដែលបានកើតមានឡើងចំពោះមនុស្សពេញវ័យក្រោយចាក់វ៉ាក់សាំងរួច។ រំលឹកផងដែរថា នាពេលថ្មីៗនេះមានក្រុមហ៊ុនឱសថមួយចំនួន បាននិងកំពុងចាប់ផ្ដើមការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារនិងក្មេងជំទង់ ដោយសង្ឃឹមថា វ៉ាក់សាំងនឹងជួយការពារពួកគេពីជំងឺឆ្លង ហើយអាចឱ្យពួកគេទៅសាលារៀនវិញបានឆាប់ៗ។

    ការសម្រេចចិត្តផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុន AstraZeneca ចំពោះកុមារនិងក្មេងជំទង់ គឺជាការការពារជាមុនពីហានិភ័យណាមួយដែលអាចកើតមានឡើង បើទោះបីជាចាប់តាំងពីបើកការសាកល្បងនោះមក នៅមិនទាន់មានរបាយការណ៍អំពីការធ្វើទុក្ខខ្លាំងពីវ៉ាក់សាំងក៏ដោយ។ ចំណែកឯអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងសិក្សាយ៉ាងដិតដល់លើទិន្នន័យចុងក្រោយរបស់ក្រុមហ៊ុន AstraZeneca រួមជាមួយនិយតករផ្សេងទៀតកាលពីថ្ងៃអង្គារក៏បាននិយាយដែរថា ពួកគេសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងនេះនឹងនៅតែមានប្រសិទ្ធភាព និងសុវត្ថិភាពច្រើនជាងហានិភ័យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: