បិសាចក្រហម Man Utd ទទួលបាន៣ពិន្ទុមុនគេនៅថ្ងៃបើកឆាក
- August 11, 2018
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Leicester City ក្នុងការប្រកួតបើកឆាកក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញដែល Manutd ទទួលបាន៣ពិន្ទុមុនគេនៅទឹកដី Old Trafford។ គ្រាប់ទីមួយរបស់ក្រុម Manchester United រកបានដោយកីឡាករ Pogba ដែលជាគ្រាប់បាល់ Penalty នៅនាទីទី ៣ ខណៈដែល Luke Shaw រកគ្រាប់ទី២ នៅនាទីទី ៨៣។ ក្រោយមកកីឡាករ Vardy ក៏បានរកគ្រាប់បាល់បាន១គ្រាប់នៅចុងម៉ោង។ លោក Mourinho បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីការប្រកួតថា: “ការគិតទុកមុនគឺថាគាត់ (Pogba) ជាអ្នកស៊ុតបាល់ពិន័យ Penalty ហើយគាត់ចូលចិត្តការទទួលខុសត្រូវរបស់គាត់ហើយគាត់ជាជម្រើសដំបូង”។




អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Metro
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






