ក្រុមការពារដំណែងជើងឯក 3G FC ឆ្ពោះដំណើរទៅកាន់វគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ក្រុម ខ្មែរនគរអេហ្វស៊ី ក្នុងវគ្គ 16 ក្រុមចុងក្រោយ
- August 13, 2018
ការប្រកួតគូរទី 2 វគ្គ 16 ក្រុមចុងក្រោយសប្ដាហ៍ទី 2 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 រវាងក្រុម 3G FC និងក្រុម ខ្មែរនគរ អែស្វស៊ី បញ្ចប់ដោយក្រុម 3G FC យកឈ្នះក្រុម ខ្មែរនគរ អេហ្វស៊ី ក្នុងលទ្ធផល 5-3។

ការប្រកួតរបស់ក្រុមទាំងពីរក្នុងគូរទី 2 សប្ដាហ៍នេះអាចនិយាយមិនសូវជាល្អមើលដូចគូរទី 1 សប្ដាហ៍នេះទេ ដោយសារតែការប្រកួតនេះក្រុមការពារដំណែង 3G FC មានបៀបជាងក្រុម ខ្មែរនគរ អេហ្វស៊ី ស្ទើរតែទាំងស្រុងហើយទាំងការនាំបាល់លេង បច្ចេកទេស និងការបញ្ចប់ទី។ ទោះបីជាក្រុមទាំងពីរនេះមានការសុតបញ្ចូលទីគ្នាទៅវិញទៅមកក៏ដោយ ក៏សាច់បាល់របស់ក្រុមទាំងពីរនេះពុំសូវជក់ចិត្តដូចគូរទី 1 ឡើយ។






- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






