បបួលមកផឹកស៊ីជាមួយគ្នា ពួកម៉ាកចេញទៅចងដៃមង្គលការគេមួយភ្លែតសោះ ឡើងលើផ្ទះចាប់រំលោភប្រពន្ធពួកម៉ាក
ខេត្តកណ្ដាល៖ កើតហេតុថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ០០នាទី ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ព្រែកប្រា ឃ៉ំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល ។ ជនរងគ្រោះ ឈ្មោះ ឈ.វ ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកប្រា ឃ៉ំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។ ជនសង្ស័យ ឈ្មោះ សុខ សូរិយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បេីកបររថយន្តដឹកសិស្សទីលំនៅសព្វថ្ងៃ ភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ ជនសង្ស័យ និងប្តីជនរងគ្រោះឈ្មោះឡា វណ្ណី បានជួបជុំគ្នាផឹកស៊ីនៅក្រោមផ្ទះ ជនរងគ្រោះមានបងប្អូនបួននាក់ហេីយឈ្មោះសុខ សូរិយ៉ា និង ឈ្មោះ ឡា វណ្ណីក៍ជាបងប្អូនធម៌ និងគ្នា មានរយៈពេលជាងមួយឆ្នាំកន្លងមកហេីយ។ ការផឹកសុីរហូតដល់ ម៉ោង៥ល្ងាច ឈ្មោះ ឡា វណ្ណី ដល់ពេលចេញពីផ្ទះ ដេីម្បីទៅចងដៃមិត្តភក្រ័ក្នុងកម្មវិធីការ និងឡេីងផ្ទះនៅភូមិព្រែកឬស្សី ចំពោះប្រពន្ធបានឡេីងទៅដេកនៅលេីផ្ទះ។
ឯការផឹកសុីបានបំបែកគ្នា ពេលនោះឱកាសប្តីជនរងគ្រោះមិននៅ ទើបជនសង្ស័យបានឡេីងទៅធ្វេីសកម្មភាពចាប់បង្ខំជនរងគ្រោះរួមភេទ តែពេលនោះត្រូវបានប្តីជនរងគ្រោះត្រឡប់មកពីការវិញហេីយឡេីងលេីផ្ទះទាន់ពេលជនសង្ស័យកំពុងជិះលេីប្រពន្ធរបស់ខ្លួនក៏ក្ដៅឆេវ ចាប់ចេញ និងទះកំផ្លៀងចំនួន២ ដៃ និងបានឃាត់ខ្លួនជនសង្ស័យទុក ហេីយប្តឹង ទៅសមត្ថកិច្ចប៉ុស្តិ៍ មកអន្តរាគមន៍ និងបានបញ្ជូនជនសង្ស័យមកអធិការដ្នាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕



