ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវាមុជទឹកមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី មានមនុស្សទាំងអស់ ៥៣នាក់ បានបាត់ខ្លួននៅភាគខាងជើងកោះបាលី

    BY autoadmin April 22, 2021
    នាវាមុជទឹកមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី មានមនុស្សទាំងអស់ ៥៣នាក់ បានបាត់ខ្លួននៅភាគខាងជើងកោះបាលី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា នាវាមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ីមួយគ្រឿង បានបាត់ខ្លួននៅក្នុងដែនទឹកភាគខាងជើងកោះបាលី ខណៈដែលនៅលើនាវានោះផ្ទាល់មានអ្នកដំណើរទាំងអស់ ៥៣នាក់ ដោយរួមមានទាំងមេបញ្ជាការ និងកងនាវិក។ អ្នកនាំពាក្យបាននិយាយថា នាវាមុជទឹកនោះជាប្រភេទនាវាមុជទឹក KRI Nanggala-402 ផលិតនៅប្រទេសអាល្លឺម៉ង ហើយវាបានដាច់ទំនាក់ទំនងនៅក្នុងដែនទឹកប្រហែល ៩៥ គីឡូម៉ែត្រ ខាងជើងកោះបាលីកាលពីព្រឹកថ្ងៃពុធ (ម៉ោងក្នុងស្រុក) ។

    យោងតាមគេហទំព័ររបស់កងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ីបាននិយាយថា នាវាមុជទឹកនេះគឺបាននិងកំពុងរៀបចំខ្លួនសម្រាប់សមយុទ្ធមីស៊ីលមួយនៅថ្ងៃព្រហស្បតិ៍នេះ ហើយវាអាចប្រតិបត្តិការនៅជម្រៅ ៥០០ម៉ែត្រ ពីផ្ទៃទឹកខាងលើ ប៉ុន្តែមានការព្រួយបារម្ភថា នាវាអាចនឹងមុជឬលិចជ្រៅជាងនេះ ២០០ ម៉ែត្របន្ថែមទៀត។ ឥឡូវនេះកងទ័ពជើងទឹក និងទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិ បានបញ្ជូននាវាមុជទឹកចំនួន ៥ គ្រឿង និងនាវាផ្សេងៗទៀត ដើម្បីបន្តការស្រាវជ្រាវនាវាមុជទឹកដែលបានបាត់នេះ ហើយប្រទេសឥណ្ឌូនេស៊ីក៏បានស្នើសុំជំនួយពីកងទ័ពជើងទឹកអូស្ត្រាលី សិង្ហបុរី និងឥណ្ឌាផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: