កីឡា

AT Madrid គ្រោងដំណែងជើងឯក UEFA Super Cup បន្ទាប់ពីបំបាក់ Real Madrid ដោយលទ្ធផល 4-2 កាលពីយប់មិញ

BY
Khmernote Media
August 16, 2018

ក្លឹប Atletico Madrid ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Super Cup បន្ទាប់ពីយក្សឈ្នះក្លឹបអធិរាជសរ Real Madrid ដោយលទ្ធផល 4-2 កាលពីយប់មិញ។

ការប្រកួតដ៏កក្រើកកាលពីយប់មិញរវាងក្លឹបយក្សមកពីទីក្រុង Madrid ទាំងពីរគឺ Atletico Madrid និងក្លឹប Real Madrid បានធ្វើឲ្យអង្រួនពេញការប្រកួតពានរង្វាន់ UEFA Super Cup។ ការប្រកួតពានរង្វាន់ UEFA Super Cup ដែលរៀបចំឡើងដោយ UEFA នេះគឺសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានជ្រើសរើសក្លឹបដែលឈ្នះពានរង្វាន់ UEFA Europa League និង UEFA Champion League មកប្រកួតគ្នាដើម្បីពានរង្វាន់ UEFA Super Cup មុនរដូវកាលថ្មីមកដល់។

ការប្រកួតពានរង្វាន់ UEFA Super Cup កាលពីយប់មិញគឺធ្វើឡើងនៅក្នុងកីឡាដ្ឋាន A Le Coq Arena ដែលជាកីឡាដ្ឋានរបស់ប្រទេស Estonia។ ការឈ្នះពានរង្វាន់ UEFA Super Cup របស់ក្លឹប Atletico Madrid បន្ទាប់ពីយកឈ្នះ Real Madrid ក្នុងលទ្ធផល 4-2 កាលពីយប់មិញគឺជាការលើកទី 3 របស់ពួកគេ។ ដែលលើកទី 1 នៅក្នុងឆ្នាំ 2010 លើកទី 2 2012 និងលើកទី 3 2018។

បុត្រ

 

Share This Post: