ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនបានដាក់ឈ្មោះឱ្យយាន Rover ដំបូងបំផុតរបស់ខ្លួន ដែលបានធ្វើបេសកកម្មទៅភពព្រះអង្គារថា​ «Zhurong»

    BY autoadmin April 24, 2021
    ប្រទេសចិនបានដាក់ឈ្មោះឱ្យយាន Rover ដំបូងបំផុតរបស់ខ្លួន ដែលបានធ្វើបេសកកម្មទៅភពព្រះអង្គារថា​ «Zhurong»

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា ប្រទេសចិនបានដាក់ឈ្មោះឱ្យយាន Rover នៅក្នុងបេសកកម្មទៅកាន់ភពព្រះអង្គារជាលើដំបូងរបស់ពួកគេថា «Zhurong» ដែលឈ្មោះនេះមានន័យថា «អាទិទេពភ្លើង» នៅក្នុងទេវកថារបស់ប្រទេសចិន។ ឈ្មោះ Zhurong ត្រូវបានគេបង្ហាញឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៤ ខែមេសា នេះផ្ទាល់តែម្ដង នៅក្នុងពិធីបើកព្រឹត្តិការណ៍លំហអាកាសចិន ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណានជីង រដ្ឋធានីនៃខេត្តជាំងស៊ូប្រទេសចិន។

    ជម្រាបដែរថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបស៊ើបអង្កេតឈ្មោះ Tianwen-1 ទៅកាន់ភពព្រះអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ ដោយនៅក្នុងយានអវកាសនោះមានភ្ជាប់ជាមួយយានដើរជុំវិញ (orbiter) យានចុះចត (lander) និងយាន Rover ដែលទើបតែត្រូវបានគេដាក់ឈ្មោះថា «Zhurong» មួយនេះ។ វាបានចូលទៅក្នុងគន្លងនៃភពព្រះអង្គារ បន្ទាប់ពីបានធ្វើការបញ្ជាចុះចតគន្លងតារាវិថីកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ឈ្មោះនេះត្រូវបានគេប្រកាសឡើង បន្ទាប់ពីរដ្ឋបាលអវកាសបានចាប់ផ្តើមយុទ្ធនាការដាក់ឈ្មោះសម្រាប់យាន Rover តាំងតែពីខែកក្កដាឆ្នាំមុន ដោយបានអញ្ជើញអ្នកនិយមលេងអ៊ីនធឺណេតទាំងក្នុង និងក្រៅប្រទេសទាំងអស់ ឱ្យបោះឆ្នោតជ្រើសរើសឈ្មោះដែលពួកគេពេញចិត្ត៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: