Ronaldo អាចនឹងអវត្តមានប្រកួតដំបូងនៅ Juventus ដោយសារតែលីគកំពូល Italia Serie A ចង់ពន្យាពេលការប្រកួតដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ដោយសារតែបាក់ស្ពាននៅ Genoa
- August 17, 2018
ខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo កំពុងត្រូវបានគេសង្ស័យថាអាចនឹងអវត្តមានប្រកួតដំបូងរបស់គាត់នៅឯក្លឹបសេះបង្កង់ Juventus ក្នុងលីគកំពូល Italia Serie A ក្នុងសប្ដាហ៍នេះដោយសារតែលីគកំពូល Italia Serie A ចង់ពន្យាពេលការប្រកួតដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ក្នុងឧបទ្ទេវហេតុបាក់ស្ពាននៅអ៊ីតាលី។
ហេតុការណ៍បាក់ស្ពាននេះកើតឡើងនៅក្នុងទីក្រុង Genoa បានបណ្ដាលឲ្យមនុស្ស 39 នាក់បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃអង្គារកន្លងទៅ។ បន្ទាប់ពីហេតុការណ៍បាក់ស្ពាននៅក្នុងទីក្រុង Genoa នេះលីគកំពូល Italia Serie A បានពន្យាពេលការប្រកួតរវាងក្លឹប Sampdoria ប៉ះជាមួយនឹងក្លឹប Fiorentina ហើយនិងក្លឹប AC Milan ប៉ះជាមួយនឹងក្លឹប Genoa ដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ក្នុងឧបទ្ទេវហេតុបាក់ស្ពាននេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






