អន្តរជាតិ

WHO និយាយថា៖ ជំងឺកូវីដ១៩ បំលែងខ្លួននៅក្នុងប្រទេសឥណ្ឌា បានចម្លងរាតត្បាតទៅកាន់យ៉ាងហោចណាស់ ១៧ ប្រទេស

BY
autoadmin
April 28, 2021

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ជំងឺ COVID-19 បំលែងខ្លួនថ្មី ទំនងជាបានចូលរួមចំណែកនៅក្នុងការកើនឡើងនូវករណីថ្មីៗ ដែលកើតមានឡើងនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះប្រភេទបំលែងខ្លួនមួយនោះត្រូវបានគេរកឃើញនៅក្នុងប្រទេសជាច្រើន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ទីភ្នាក់ងារបាននិយាយថា ជំងឺ COVID-19 បំលែងខ្លួននៅប្រទេសឥណ្ឌាឈ្មោះថា «B1617» ត្រូវបានគេរកឃើញពីករណីជាង ១,២០០ ជាបន្ដបន្ទាប់ ដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបើកចំហរ GISAID ចេញពីយ៉ាងហោចណាស់ ១៧ ប្រទេសកាលពីថ្ងៃអង្គារ។

WHO បាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួនថា៖ «ករណីទាំងនោះភាគច្រើនត្រូវបានបង្ហោះចេញពីប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី»។ គួរជម្រាបដែរថា ថ្មីៗនេះអង្គការសុខភាពពិភពលោកធ្លាប់បានចុះបញ្ជីជំងឺ COVID-19 បំលែងខ្លួន B1617 ថាជាការព្រួយបារម្ភកម្រិតមធ្យម «variant of interest» ប៉ុន្តែរហូតមកដល់ពេលនេះ WHO បានប្ដូរវាទៅជាការព្រួយបារម្ភកម្រិតខ្ពស់ «variant of concern»។ ដូច្នេះការផ្លាស់ប្ដូរនេះបង្ហាញថា ជំងឺ COVID-19 បំលែងខ្លួនៅឥណ្ឌាមានគ្រោះថ្នាក់ អាចចម្លងបានលឿនជាងមុន ហានិភ័យការស្លាប់ ឬវ៉ាក់សាំងអាចនឹងគ្មានប្រសិទ្ធភាពចំពោះប្រភេទនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: