អន្តរជាតិ

លោក ចូ បៃដិន បានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិកនឹងផ្តល់ថ្នាំបង្ការ និងជំនួយផ្សេងទៀតទៅដល់ប្រទេសឥណ្ឌា ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ដែលពួកគេកំពុងប្រឈម

BY
autoadmin
April 28, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថា លោកនឹងផ្តល់ថ្នាំបង្ការជំងឺ COVID-19 ដល់ប្រទេសឥណ្ឌា ដើម្បីជួយក្នុងការដោះស្រាយវិបត្តិវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការកើនឡើងនៃការឆ្លងជំងឺ COVID-19 នាពេលថ្មីៗនេះ។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានមើលឃើញពីការផ្ទុះឡើងនូវករណីថ្មីៗជាច្រើន ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ហើយនៅក្នុងរដ្ឋធានីញូវដេលីផ្ទាល់ គឺមានការខ្វះខាតយ៉ាងខ្លាំងនៃការផ្គត់ផ្គង់អុកស៊ីសែន ខណៈដែលប្រព័ន្ធវេជ្ជសាស្ត្រកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ។

លោកបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយជាបន្ទាន់គ្រប់ប្រភេទ រួមទាំងថ្នាំ Remdesivir និងថ្នាំប្រឆាំងនឹងមេរោគផ្សេងទៀត ក៏ដូចជាគ្រឿងម៉ាស៊ីនមួយចំនួនដែលត្រូវការសម្រាប់ផលិតវ៉ាក់សាំងក្នុងស្រុក។ កាលពីថ្ងៃច័ន្ទកន្លងទៅ ប្រធានាធិបតីលោក ចូ បៃដិន ក៏បាននិយាយទូរស័ព្ទជាមួយគ្នានឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាទាក់ទងនឹងពេលវេលាណា ដែលសហរដ្ឋអាមេរិកអាចបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសឥណ្ឌា នៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសខ្លួនថា នឹងផ្ដល់វ៉ាក់សាំងចំនួន ៦០ លានដូស របស់ក្រុមហ៊ុន AstraZeneca  ជាមួយនឹងប្រទេសនៅទូទាំងពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: