ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនតិរច្ឆានវាយសម្លាប់ម្តាយខ្លួនឯងមិនញញើតដៃ

    BY Khmernote Media February 26, 2018
    កូនតិរច្ឆានវាយសម្លាប់ម្តាយខ្លួនឯងមិនញញើតដៃ

    ខេត្តកំពង់ធំ៖ កូនតិរច្ឆានម្នាក់នេះបែរជាតបស្នងម្តាយដោយយកចបជីកមកសំពងក្បាល បណ្តាលឲ្យស្លាប់ភ្លាម ដែលហេតុការណ៍បានកើតឡកាលពីវេលាម៉ោង១៨នឹង០០នាទីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចស្ថិតនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះឈ្មោះជា ឃីម ត្រូវជាម្តាយបង្កើតនៃជនសង្ស័យ អាយុ៦២ឆ្នាំ ចំណែកជនសង្ស័យឈ្មោះនៅ វិន ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង២នាក់មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

    តាមសាក្សីនៅកន្លែងកើតបានឱ្យដឹងថា មុនពេលកើតស្ត្រីរងគ្រោះបានយកគោរមកចងក្នុងបរិវេណផ្ទះ ស្រាប់តែកូនអប្រិយ៍យកចបជីក ដែលមានដងដែកទីបមកវ៉ៃម្តាយតែម្តាយយកដៃរង បណ្តាលឲ្យបាក់ដៃខាងស្តាំ ហើយលុតចង្គង់ដួលផ្កាប់មុខ កូនតិរច្ឆានយកដងចបមកសំពងក្បាលម្តាយប៉ែកខាងក្រោយ៣ទៅ៤ដងចប បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ក្នុងករណីនេះអ្នកជិតខាងដែលត្រូវជាក្មួយជាប្អូនរត់មកជួយដែរតែជួយមិនទាន់។

    លោក ថោង សំភាច នាយប៉ុស្តិ៍នគរបាលឃុំកំពង់ថ្មបានឲ្យដឹងថា ក្រោយទទួលពត៌មានពីកន្លែងកើតថា មានករណីឃាតកម្មលោកបានបញ្ជាកម្លាំងរបស់លោកនឹងកម្លាំងប្រជាការពារភូមិធ្វើការឃាត់ជនសង្ស័យបានភ្លាមៗ។ បច្ចុប្បន្នប៉ូលិសព្រហ្មទ័ណ្ឌស្រុកសន្ទុកំពុងកសាងសុំណុំរឿងនឹងជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay