អន្តរជាតិ

ប្រទេសថៃចេញច្បាប់តម្រូវឱ្យពលរដ្ឋនៅគ្រប់ខេត្តក្រុងទាំងអស់ ត្រូវតែពាក់ម៉ាស់ជាចាំបាច់ចាប់ពីថ្ងៃស្អែកនេះតទៅ បើល្មើសអាចប្រឈមនឹងការពិន័យចំនួន ២០,០០០ បាត

BY
autoadmin
April 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា មជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានតម្រូវឱ្យប្រជាជននៅគ្រប់ខេត្តក្រុងទាំង ៧៧ របស់ប្រទេសថៃ ត្រូវតែពាក់ម៉ាស់មុខជាដាច់ខាត នៅពេលដែលពួកគេចាកចេញពីទីលំនៅរបស់ពួកគេ ហើយនេះជាច្បាប់ថ្មីមួយក្នុងចំណោមវិធានការណ៍ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

កាលពីដើមសប្តាហ៍នេះក្រសួងមហាផ្ទៃបានប្រកាសថា ប្រជាជននៅក្នុងខេត្តចំនួន ៦៣ ដែលមានអត្រាឆ្លងជំងឺ COVID-19 ខ្ពស់ជាងគេ នឹងត្រូវពាក់ម៉ាស់មុខជាចាំបាច់មិនថាជាម៉ាស់ក្រណាត់ ឬអនាម័យក៏ដោយនៅពេលដែលពលរដ្ឋនៅកន្លែងសាធារណៈ ហើយពួកគេអាចប្រឈមនឹងការផាកពិន័យរហូតដល់ ២០,០០០ បាត (៦៤០ដុល្លារអាមេរិក) ក្រោមច្បាប់ជំងឺឆ្លងប្រសិនបើមិនគោរពតាម។ មានន័យថា CCSA បានពង្រីកការរឹតត្បឹងទាក់ទងនឹងការពាក់ម៉ាស់ ពីលើអ្វីដែលក្រសួងមហាផ្ទៃបានប្រកាសកាលពីមុន៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: