អាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រភេទនេះ លើក្មេងៗអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ
- BY
- autoadmin
- May 4, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ចំពោះក្មេងអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ។ ជម្រាបផងដែរថា សព្វថ្ងៃវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ចំពោះមនុស្សវ័យចាប់ពី ១៦ឆ្នាំ ហើយនៅពេលខាងមុខ ក្រុមហ៊ុនក៏ទំនងនឹងស្នើឱ្យមានការអនុញ្ញាតសម្រាប់ក្មេងៗផងដែរ។

មន្ត្រីសហព័ន្ធបាននិយាយថា ទីភ្នាក់ងារនេះត្រូវបានគេរំពឹងថា នឹងពង្រីកការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់របស់ខ្លួន សម្រាប់វ៉ាក់សាំង Pfizer នៅដើមសប្តាហ៍ក្រោយ ហើយប្រហែលជាឆាប់ជាងនេះផង។ គេរំពឹងថារដ្ឋបាលចំណីអាហារនិងឪសថ (FDA) នឹងយល់ព្រមអនុញ្ញាតលើការប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer ហើយសូម្បីតែក្មេងតូចៗក៏ទំនងជាអាចប្រើវ៉ាក់សាំងនេះបាននៅរដូវស្លឹកឈើជ្រុះ។ FDA នឹងត្រូវចូលរួមប្រជុំគណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងសហព័ន្ធ ដើម្បីពិភាក្សាថាតើត្រូវណែនាំឱ្យចាក់វ៉ាក់សាំងនេះចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំដែរ ឬទេ។ ចំណែកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) នឹងទទួលយកអនុសាសន៍របស់គណៈកម្មាធិការជាមុន មុនពេលអាចសម្រេចឱ្យមានការប្រើប្រាស់ជាផ្លូវការ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






