ប្លែកៗ ! នៅមិននៅត្រូវជាប់គាំងក្នុងជណ្តើរលេង ក្រោយពីបានធ្វើនៅរឿងឆ្កួតៗបែបនេះក្នុងជណ្តើរយន្ត
បរទេស ៖ តម្លៃរបស់មនុស្សម្នាក់ៗក៏អាស្រ័យទៅលើឥរិយាបថ និង សីលធម៌នៅក្នុងទីសាធារណៈរបស់ពួកគេផងដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តជាខ្លាំងមួយ ដែលក្មេងប្រុសម្នាក់ត្រូវជាប់គាំងក្នុងជណ្តើរយន្តដោយសារតែគេបាញ់នោមដាក់ប្រអប់ប៊ូតុងបញ្ជា។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ក្មេងប្រុសម្នាក់ត្រូវបានជាប់គាំងក្នុងជណ្តើយន្តប្រអប់តែម្នាក់ឯង។

តាមរយៈវីដេអូកាមេរ៉ាសុវត្តិភាពក្នុងជណ្តើរយន្តនោះបានបង្ហាញថា ក្មេងប្រុសម្នាក់នេះបានជិះនៅក្នុងជណ្តើរយន្តប្រអប់នេះតែម្នាក់ឯង។ នៅខណៈពេលដែលជិះនោះគេក៏បានធ្វើរឿងសឹងមិនគួរអោយជឿមួយ គឺបានបាញ់នោមទៅលើប្រអប់ប៊ូតុងបញ្ជា រំពេចនោះប្រអប់ប៊ូតុងបញ្ជាបានឆ្លងភ្លើងធ្វើអោយយន្តជណ្តើរលែងដំណើរការតែម្តង។ តែយ៉ាងណាក្មេងប្រុសម្នាក់នោះក៏ត្រូវបានគេជួយចេញមកពីជណ្តើរយន្តប្រអប់បានយ៉ាងជោគជ័យ។ រឿងរ៉ាវនេះត្រូវគេចែករំលែកពេញបណ្តាញសង្គម អ្នកប្រើប្រាស់បណ្តាញនេះរិះគន់យ៉ាងដំណំទៅលើទង្វើររបស់ក្មេងប្រុសម្នាក់នេះ៕
ខាងក្រោមជាវីដេអូ ទោះទស្សនាទាំងអស់គ្នា ៖
ប្រភព ៖ sanook