ប្រកួតដំបូងរបស់ Real Madrid អត់មាន Ronaldo ក៏ Real Madrid នៅតែឈ្នះ
- August 20, 2018
កាលពីរាត្រីម្សិលមិញនេះក្លឹបអធិរាជសរ Real Madrid បានឈ្នះក្លឹប Getafe ដោយលទ្ធផល 2-0 ក្នុងប្រកួតដំបូងរបស់គេក្នុងលីគកំពូល Laliga ទោះបីជា Real Madrid គ្មានវត្តមានខ្សែប្រយុទ្ធ Ronaldo ដែលទើបតែចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus ក៏ដោយ។

នៅក្នុងការប្រកួតបើកឆាករបស់ក្លឹបអធិរាជសរ Real Madrid និងក្លឹប Getafe ក្នុងលីគកំពូល Laliga កាលពីម្សិលមិញ ក្លឹបយក្សទីក្រុង Madrid មួយនេះនៅតែបង្ហាញទំរង់លេងល្អទោះបីជា Real Madrid បានបាត់បង់ Ronaldo ដែលជាស្នូលប្រយុទ្ធដ៏សំខាន់របស់ក្លឹបក៏ដោយ។ ក្នុងប្រកួតនេះ Real Madrid មិនបានធ្វើឲ្យគ្រូបង្វឹកថ្មីរបស់ក្លឹបលោក Lopetegui ខកចិត្តសារជាថ្មីទេ បន្ទាប់ពី Real Madrid បរាជ័យម្ដងរួចហើយនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ UEFA Super Cup ដោយ Real Madrid ចាញ់ក្លឹប Atletico Madrid ដោយលទ្ធផល 4-2។
នៅក្នុងជ័យជំនះរបស់ Real Madrid នេះគឺកើតឡើងដោយការរកគ្រាប់បាល់របស់កីឡាករ Dani Carvajal នៅក្នុងនាទីទី 20 និង Gareth Bale នៅក្នុងនាទីទី 51 ហើយ Real Madrid មាន 3 ពិន្ទុក្នុងដៃហើយឈរក្នុងចំណាត់ថ្នាក់លេខ 4។

បុត្រ
- Share This Post:






