Jose Mourinho បន្ទោសថាការចាញ់របស់ Man Utd មកពីកំហុសខ្សែការពារ
- August 20, 2018
ក្លឹបបិសាចក្រហម Manchester United ទទួលបរាជ័យក្រោមថ្វីជើងក្លឹប Brighton ក្នុងលទ្ធផល ៣-២ កាលពីយប់មិញ។ លោក Jose Mounrinho បានបន្ទោសថា ការចាញ់នេះគឺមកពីខ្សែការពារមានភាពទន់ជ្រាយ និងបង្កកំហុសច្រើននៅផ្នែកខាងក្រោម និងអ្នកចាំទី Devid Degea បានរបូតគ្រាប់បាល់ចំនួន ៣គ្រាប់ក្នុងការស៊ុតចំនួន ៣លើកចំគោលដៅពីក្លឹប Brighton។ លោក Mourinho បាននិយាយថា “Bailly បានបង្ហាញទម្រង់លេងអន់មែនទែនក្នុងការប្រកួតនេះ។ ពួកគេទាំងអស់ [ខ្សែការពារ] គឺទន់ជ្រាយខ្លាំង។ ខ្សែការពារនៅខាងក្រោមគឺលេងមិនបានល្អ កំហុសនៅខាងក្រោមច្រើន”។



អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Metro
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






