Real Madrid បាត់ចំនួនអ្នកចូលទស្សនានៅកីឡដ្ឋាន Santiago Bernabeu ជាច្រើន
- August 21, 2018
ក្លឹប Real Madrid មានចំនួនអ្នកចូលមើលការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu តិចបំផុតក្នុងរយៈពេល 9 ឆ្នាំចុងក្រោយអំឡុងពេលជ័យជម្នះ 2-0 របស់ពួកគេលើក្រុម Getafe កាលពីរាត្រីថ្ងៃអាទិត្យខណៈដែលការរង្គោះរង្គើរនេះត្រូវបានគេគិតថាមកពីការចាកចេញរបស់កីឡាករ Cristiano Ronaldo។
កីឡាករ Dani Carvajal និងកីឡាករ Gareth Bale បានធ្វើឲលោក Julen Lopetegui ទទួលជ័យជំនៈក្នុងការប្រកួតដំបូងនៅក្នុងលីគកំពូល Laliga Santander។ កីឡដ្ឋាន Estadio Santiago Bernabeu មានចំនួន 33,000 កៅអីដែលទំនេរបើយោងតាម The Sun បានឲដឹងថានេះគឺជាការចូលរួមរបស់អ្នកគាំទ្រតិចបំផុតតាំងពីឆ្នាំ ២០០៩ មក៕


ប្រភព៖ 90min
អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






