ខ្មែរណូត

ស្វែងរក

  • PR

    Apple បានតែងតាំង seatel ជាដៃគូរផ្លូវការសម្រាប់ចាប់ផ្តើមកម្មវិធីផ្តល់ជូនអ៊ីនធឺណិតឥតគិតលុយដល់អ្នកប្រើទូរស័ព្ទ iPhone ទាំងអស់

    BY Khmernote Media August 21, 2018
    Apple បានតែងតាំង seatel ជាដៃគូរផ្លូវការសម្រាប់ចាប់ផ្តើមកម្មវិធីផ្តល់ជូនអ៊ីនធឺណិតឥតគិតលុយដល់អ្នកប្រើទូរស័ព្ទ iPhone ទាំងអស់

    seatel និង Apple បានសហការគ្នាចាប់ផ្តើមកម្មវិធីផ្តល់ជូនអ៊ីនធឺណិតឥតគិតលុយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ថ្មីទាំងអស់។ ចាប់ពីថ្ងៃនេះទៅ អតិថិជនដែលទិញ iPhone ដែលមានការធានាជាផ្លូវការពីក្រុមហ៊ុន Apple អតិថិជននឹងទទួលបានការផ្តល់ជូនអ៊ីនធឺណិតដោយឥតគិតលុយរយៈពេល 180 ថ្ងៃ (500MB ក្នុងមួយថ្ងៃសម្រាប់ 3 ថ្ងៃដំបូង ហើយបន្ទាប់មក 300MB ក្នុងមួយថ្ងៃសម្រាប់រយៈពេល 6 ខែ)។ ប្រសិនបើអតិថិជនប្រើប្រាស់គម្រោង ONE ដែលជាគម្រោងកំពុងពេញនិយមបំផុត អតិថិជននឹងទទួលបានការតេក្នុងប្រព័ន្ធដោយឥតគិតលុយព្រមទាំងការតេនិង chat តាម WhatsApp ឥតកំណត់ទៅ 1.5 ពាន់លានអ្នកទូទាំងពិភពលោក។

    “ថ្ងៃនេះជាព្រឹត្តការណ៍សំខាន់សម្រាប់ seatel។ យើងមានមោទនភាពណាស់ដែលបានការទទួលស្គាល់ពី Apple ជាដៃគូផ្លូវការនៅកម្ពុជា។ ការសហការនេះបានសរបញ្ជាក់ថា seatel ជាក្រុមហ៊ុនដែលផ្តល់ជូនអ៊ីនធឺណិត 4G ដែលល្អបំផុតនៅកម្ពុជា ហើយ seatel និងវិនិយោគយូរអង្វែងនៅកម្ពុជា” លោកយ៉ាប់ កុកលីយ៉ុង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន seatel បានមានប្រសាសន៍ “seatel ផ្តោចការចាប់អារម្មណ៍ទៅលើបទពិសោធន៍ដែលអតិថិជនទទួលបាន ព្រមទាំងជំរុញនឹងលើកទឺកចិត្តអោយអតិថិជនទាំងអស់ប្រើទូរស័ព្ទ iPhone អោយបានតាមសក្តានុពលពេញលេញរបស់វា។ seatel បានផ្តល់ជូនកម្មវិធីពិសេសនេះជាទៅដល់គ្រប់ហាងទូរស័ព្ទទាំងអស់នៅទូទាំងប្រទេសដែលលក់ iPhone ដែលមានការធានាជាផ្លូវការពី Apple។ ប្រសិនបើអតិថិជនអញ្ជើញមក Seatel Shop អតិថិជននឹងទទួលបានសេវាបម្រើអតិថិជនពិសេសដើម្បីអោយអតិថិជនទាំងអស់អាចប្រើទូរស័ព្ទ iPhone អោយបានអស់ពីលទ្ធភាពហើយទទួលបានបទពិសោធន៍ 4G ដែលល្អបំផុត។”

    សេវាបម្រើអតិថិជនពិសេសនេះចាប់ផ្តើមពីពេលដែលអតិថិជនកុម្មង់ទិញទូរស័ព្ទ online ឬមកកុម្មង់ទិញនៅ Seatel Shop ទាំង 27 នៅទូទាំងប្រទេស។ លោកអ្នកអាចមក Seatel Shop តេឬកុម្មង់ទិញ online seatel នឹងរៀបចំនឹងតម្លើងទូរស័ព្ទអោយបានរួចរាល់តាមការបញ្ជាក់ពេលកុម្មង់ទិញ ហើយអតិថិជននឹងអាចមកយកទូរស័ព្ទបានក្នុងរយៈពេល 48 ម៉ោង។ Seatel Shop ក៏នឹងមានផ្តល់ជូនការពន្យល់និងបង្ហាញពីវិធីក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone ជូនដល់អតិថិជនទាំងអស់ មិនថាអតិថិជនថ្មីឬចាស់ មិនថាលោកអ្នកទិញទូរស័ព្ទនៅ Seatel Shop ឬក៏ទិញនៅតាមហាងទូរស័ព្ទណានោះទេ។ ទូរស័ព្ទ iPhone ចាប់ពី iPhone 6 ឡើងទៅអាចប្រើ seatel ស៊ីមកាតបានហើយដោយអតិថិជនគ្រាន់តែ upgrade software ទៅ iOS 11.3 តែប៉ុណ្ណោះ។ ចង់ដឹងថាទូរស័ព្ទដែលអ្នកទិញជាទូរស័ព្ទដែលមានការធានាជាផ្លូបការឬអត់សម្រាប់ទទួលបានកម្មវិធីពិសេសនេះ អតិថិជនគ្រាន់តែស្វែងរកស្ទីកគ័រដែលមាន logo របស់ seatel នៅលើប្រអប់ទូរស័ព្ទដើម្បីសម្គាល់។

    លោកកុក លីយ៉ុងបានបន្តថា “ការសហការនេះពិតជាអស្ចារ្យណាស់។ បច្ចុប្បន្នអ្នកប្រើ iPhone ភាគច្រើនប្រើសម្រាប់តែតេនិងផ្ញើសារតែប៉ុណ្ណោះ។ iPhone ជាទូរស័ព្ទដែលមានសក្តានុពលជាច្រើនដែលអតិថិជនមិនទាន់បានដឹងរួមមានទាំងការប្រើប្រាស់ app ជាច្រើនដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ហើយក៏មាន app ឥតគិតលុយជាច្រើនទៀត។ តាមរយៈកម្មវិធីនេះ អតិថិជននិងអាចចាប់ផ្តើមប្រើទូរស័ព្ទ iPhone បានច្រើនជាងមុនដោយងាយស្រួល។”
    ពត៌មានបន្ថែមពី seatel សូមចូលទៅកាន់ៈ www.seatelgroup.com

    អំពី seatel
    Seatel ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងគេដែលផ្តល់សេវាកម្មឌីជីថលល្អបំផុតនៅកម្ពុជា។ ប្រព័ន្ធសេវារបស់ seatel គឺ 4G 100% ដែលត្រូវបានរចនាឡើងសម្រាប់តម្រូវការអ៊ីនធឺណិតល្បឿនលឿនបំផុត។ដោយសារតែការរចនាឡើងរបស់ប្រព័ន្ធសេវា 4G ដែលមានល្បឿនលឿននេះ seatel អាចផ្តល់ជូននូវបទពិសោធន៍អ៊ីនធឺណិតដែលល្អបំផុតសម្រាប់អតិថិជន។ seatel មានទឹសដៅសម្រាប់អោយយើងទាំងអស់គ្នាមិនថាបុគ្គលិក ដៃគូរពាណិជ្ជកម្ម និង អតិថិជនរបស់ seatel អោយចាប់យកការរស់នៅតាមបែបឌីជីថល #DigitalCitizen ដែលរួមមានការប្រើប្រាស់ seatel សម្រាប់ធ្វើការទំនាក់ទំនងប្រចាំថ្ងៃ ការមើល content អនឡាញ ព្រមទាំងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ។
    ចូលរួមជាមួយ seatel ទាំងអស់គ្នាដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ #DigitalCambodia ទាំងអស់គ្នា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay