ខ្សែការពារ Koscienlny ត្រលប់មកហ្វឹកហាត់ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal វិញហើយ
- August 24, 2018
យោងតាមការបញ្ជាក់របស់លោក Unai Emery បានឲ្យដឹងថា៖ ខ្សែការពារសញ្ជាតិបារាំង Laurent Koscielny បានត្រលប់មកហ្វឹកហាត់ដូចអ្វីដែលក្លឹបបានរំពឹងទុកវិញហើយ បន្ទាប់ពីខ្សែការពាររូបនេះទើបតែជាសះស្បើយពីរបួស។

ខ្សែការពារសញ្ជាតិរូបនេះមិនមានវត្តមានជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal តាំងពីចុងរដូវកាលមុនមកម្លេះដោយសារតែរូបគេមានបញ្ហារបួសក្នុងការប្រកួតពានរង្វាន់ UEFA Europa League ក្នុងជើងទី 2 ជាមួយនឹងក្លឹប Atletico Madrid។ របួសរបស់ Koscienlny ត្រូវបានគ្រូពេទ្យរំពឹងទុកថានឹងត្រលប់មកចូលទីលានវិញនៅក្នុងខែឆ្នូ ប៉ុន្ដែពេលនេះរូបគេបានជាសះស្បើយស្ទើរតែទាំងស្រុងទៅហើយដោយ Koscienlny ត្រលប់មកហ្វឹកហាត់ជាមួយនឹងក្លឹបវិញ ប៉ុន្ដែលោក Unai Emery នៅតែមិនទាន់ប្រាកដថា Koscienlny អាចលេងបានវិញនៅឡើយទេ។
យោងតាមសម្ដីរបស់លោក Unai Emery បានឲ្យដឹងថា៖ ការត្រលប់មកវិញរបស់គាត់ធ្វើឲ្យមើលឃើញថាគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់ណាស់។ គាត់ត្រលប់កាន់ក្លឹបវិញកាលពីថ្ងៃអាទិត្យកន្លងទៅ។ ពួកយើងរីករាយណាស់ដែលមានវត្តមានគាត់នៅទីនេះព្រោះគាត់គឺជាប្រធានក្រុមរបស់យើង។

បុត្រ
ប្រភព៖ 90min
- Share This Post:






