មេដឹកនាំយោធាមីយ៉ាន់ម៉ានិយាយថា លោកស្រី អ៊ុងសាន ស៊ូជី នៅមានសុខភាពល្អជាធម្មតាទេ ហើយគាត់នឹងត្រូវឡើងតុលាការនៅពីរបីថ្ងៃទៀត
- BY
- autoadmin
- May 22, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា មេដឹកនាំរបបយោធានៃប្រទេសមីយ៉ាន់ម៉ា គឺឧត្តមសេនីយលោក មីន អ៊ុង ឡាំង បាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ពេលនេះគឺមានសុខភាពល្អ ហើយលោកស្រីនឹងត្រូវប្រឈមមុខនឹងតុលាការនៅប៉ុន្មានថ្ងៃខាងមុខទៀត។ នេះជាបទសម្ភាសន៍លើកដំបូងរបស់លោកឧត្តមសេនីយ ចាប់តាំងពីគាត់បានផ្តួលរំលំរបបលោកស្រី ស៊ូជី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ។

លោក មីន អ៊ុង ឡាំង បាននិយាយថា៖ «លោកស្រី អ៊ុងសាន ស៊ូជី មិនមានកើតអ្វីទេ។ គាត់នៅផ្ទះរបស់គាត់ ហើយមានសុខភាពល្អធម្មតា។ គាត់នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីនៅតុលាការក្នុងរយៈពេលពីរបីថ្ងៃទៀត»។ លោកបានបន្ថែមថា៖ «ដូចខ្ញុំបាននិយាយពីមុន គាត់បានព្យាយាមអស់ពីសមត្ថភាពរបស់គាត់ហើយ»។ យ៉ាងណានេះគ្រាន់តែជាការនិយាយតែម្ខាងពីលោកឧត្តមសេនីយប៉ុណ្ណោះ ខណៈលោកស្រី អ៊ុងសាន ស៊ូជី នៅមិនទាន់មានការបង្ហាញខ្លួននោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






