ប្រទេសឥណ្ឌានឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីឱ្យបាន ៨៥០ លានដូស ចាប់ពីខែសីហានេះតទៅ
- BY
- autoadmin
- May 22, 2021
ប្រទេសឥណ្ឌានឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីនៅខែសីហាខាងមុខ ហើយនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះឱ្យបាន ៨៥០ លានដូស ដែលស្មើនឹង ៦៥-៧០% នៃចំនួនវ៉ាក់សាំង Sputnik V សរុបទាំងអស់របស់ពិភពលោក នេះបើតាមឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសរុស្ស៊ី ឯកអគ្គរដ្ឋទូតលោក DB Venkatesh Varma នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃសៅរ៍នេះផ្ទាល់ នៅឯទីក្រុង St Petersburg របស់ប្រទេសរុស្ស៊ី។

លោក DB Venkatesh Varma បាននិយាយថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ Sputnik V ចំនួន ១៥០,០០០ ដូស បូករួមទាំង ៦០,០០០ ដូស ដល់ប្រទេសឥណ្ឌារួចមកហើយ ខណៈនៅខែឧសភាថ្នាំចំនួន ៣ លានដូស ផ្សេងទៀតនឹងត្រូវផ្គត់ផ្គង់ម្ដងទៀត។ ផែនការបន្ទាប់គឺផលិតវ៉ាក់សាំង Sputnik V ចំនួន ៨៥០ លានដូស ដែលប្រហែល ៦៥-៧០% នៃចំនួនវ៉ាក់សាំង Sputnik V ដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ មានន័យថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសដែលផលិតវ៉ាក់សាំង Sputnik V ច្រើនជាងគេបង្អស់ក្នុងពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ India Today
- Share This Post:






